សូមប្រុងប្រយត្ន័!​! ល្បិចថ្មីប្លន់តាក់ស៊ី ចោរប្រើល្បិចជួលរថយន្ត មកយកសាច់ញាតិចុះពីយន្តហោះ​ សូមជួយស៊ែរបន្តផង!

932

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានជួលរថយន្ត ជិះពីបាត់ដំបង មកភ្នំពេញ ដើម្បីយកសាច់ញាតិចុះពីយន្តហោះ ខណៈពេលមកដល់ភ្នំពេញ បានធ្វើសកម្មភាព ប្លន់យករថយន្ត តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើល នៅវេលា ម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ចំណុច មុខអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ មុំ សាន ភេទប្រុស អាយុ៤៣ឆ្នាំមុខរត់ឡានតាក់ស៊ី មានស្រុកកំណើត ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ម្ចាស់រថយន្ត ម៉ាកសាមយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង2A-7909 រីឯជនសង្ស័យ បានរត់គេចខ្លួនបាត់ ។

តាមសម្ដីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យបានជួលរថយន្តរបស់គាត់ ឲ្យដឹកមកភ្នំពេញ ក្នុងមួយថ្ងៃ តំលៃ80ដុល្លារ ជួលរយៈពេល3ថ្ងៃ បើកចេញពីបាត់ដំបង មកយកបងប្អូន នៅព្រលានយន្តហោះ ខណៈមកដល់ព្រលានយន្តហោះ នៅវេលាម៉ោង ៩យប់ជនសង្ស័យបានចុះពីលើរថយន្ត ដើរចូលព្រលានយន្តហោះ រយៈពេលប្រហែល១ម៉ោងទើបត្រឡប់មកវិញ ហើយក៏ប្រាប់ទៅជនរងថា បងប្អូនរបស់គេ(ជនសង្ស័យ) ខកជើងយន្តហោះប្រហែលជាម៉ោង១១យប់ អាចនឹងចុះមកដល់ ។

ជនរងគ្រោះបន្តថា ដោយការរង់ចាំយូរនិងអស់កម្លាំងផង គាត់ក៏បានសម្ងំដេក នៅលើកៅអីរថយន្តខាងមុខ ហើយជនសង្ស័យ ក៏ធ្វើជាដេកដែរ បន្ទាប់មកស្រាប់តែយកខ្សែលួស ដែលចងឈើខ្លីពីកំណាត់ យកមករឹតកគាត់ ទាញទៅខាងក្រោយ ទើបគាត់ដឹងខ្លួនក៏យកដៃចាប់ខ្សែរលួសជាប់ ហើយប្រតាយប្រតប់គ្នា ។ ខណៈពេលនោះជនសង្ស័យ បានយកឈើពីកំណាត់ មកបុកចំភ្នែករបស់គាត់រងរបួសគួរសម គាត់ក៏បានបើកទ្វារ ស្រែកឲ្យគេជួយ ទើបជនសង្ស័យឆក់យកទូរស័ព្ទគាត់ រត់ចេញពីរថយន្តបាត់ ។

បន្ទាប់ករណីនេះ បានបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងអ្នកធ្វើដំណើរតាមដងផ្លូវ និងយកជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដើម្បីដាក់ពាក្យបណ្ដឹង ៕