ក្តៅៗ!! ទៀតហើយសកម្មភាពក្រុមស្លៀកពាក់សុីវិលចាប់មនុស្សយ៉ាងអនាធិបតេយ្យ នៅមុខសាលាបឋមសិក្សាពញាក្រែក ខណ្ឌឫស្សីកែវ (មានវីដេអូ)

128

(ភ្នំពេញ)៖ វីដេអូប្រមាណ១នាទី បង្ហាញអំពីសកម្មភាពបុគ្គលមួយក្រុមស្លៀកពាក់ស៉ីវិល បានធ្វើសកម្មភាពចាប់មនុស្ស៣នាក់ នៅមុខសាលាបឋមសិក្សាពញាក្រែក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានគេចែកចាយពេញបណ្ដាញសង្គម Facebook បង្កឲ្យមានការភ្ញាក់ផ្អើល។

យោងតាមខ្លឹមសារនៅលើបណ្ដាញសង្គម សកម្មភាពនេះត្រូវបានគេអះអាងថា កើតឡើងនៅវេលាម៉ោង១១៖៥០នាទី យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ប៉ុន្ដែមិនបានបញ្ជាក់ថា ជនស៉ីវិលមួយក្រុមនេះជាសមត្ថកិច្ចខាងណា ឬជនក្លែងបន្លំជាសមត្ថកិច្ចនោះទេ។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមនុស្សមួយក្រុមដែលស្លៀកពាក់ស៉ីវិល ធ្វើសកម្មភាពចាប់បុរស៣នាក់វាយដំ។

គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ ក៏ធ្លាប់ប្រកាសហើយថា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងចំពោះបុគ្គលទាំងឡាយណា ដែលក្លែងបន្លំជាសមត្ថកិច្ច ហើយទៅប្រព្រឹត្តសកម្មភាពល្មើសច្បាប់ផ្សេងៗ៕

 

 

សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖