គិតត្រឹមម៉ោង០០ ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុនឹងបិទបញ្ចប់ល្បែងអនឡាញជាស្ថាពរ

17818

នារសៀលថ្ងៃអង្គារ ១៣រោច​ ខែមិគសិរ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹងថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងពិភាក្សាលើការធ្វើអាជីវកម្មកាស៊ីណូអនឡាញក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែង​ ពាណិជកម្ម ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានសាលាដំបូងខេត្ត​ លោកព្រះរាជអាជ្ញាអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ​ និងកងកម្លាំងប្រដាប់អាវុធទាំងបីផងដែរ​។

ដោយ​អនុវត្ត​តាម​ចរាចរណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែង​អន​ឡា​ញនៅ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ គិត​ត្រឹម​ម៉ោង០0​ ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខ​នេះ​។

លោក​បន្ត​ថា​ ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​សហការ​ ដើម្បី​ត្រួតពិនិត្យ​ តាមដាន​នូវ​រាល់​កាស៊ីណូ​ទាំងឡាយ​ណា​ នៅតែ​បន្ត​បើក​ល្បែង​អន​ឡាញ​ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​កាស៊ីណូ​ក្នុង​ក្រុង​ ស្រុក​ ទាំង​ អស់​ដែល​មាន​ល្បែង​អន​ឡា​ញត្រូវ​បិទ​ មិន​អនុញ្ញាតិ​បើក​បន្ត​ទៀត​ទេ​ ប្រសិនបើ​កាស៊ីណូ​ ឬកន្លែងណា​នៅតែ​បើក​ល្បែង​អន​ឡាញ​ និង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ ។

លោកបន្ថែមថា​ សម្រាប់​កាស៊ីណូ​ធម្មតា​ នៅ​បន្ត​ដំណើរការ​ធម្មតា​ ហើយ​អាជ្ញាធរ​ ត្រូវ​យកចិត្ត​ទុកដាក់​ ជួយ​ដល់​វិនិយោគទុន​ តាម​គ្រប់រូប​ភាព​ ថ្វី​ត្បី​ក្នុង​ កាលៈទេសៈ​ ដល់​លំបាក​នេះ​ ​យើង​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​លើកទឹកចិត្ត​ដល់​អ្នក​ វិ​និ​យោ​គទន​ផង​ដែរ​។

ទន្ទឹម​នោះ​ លោក​អភិបាលខេត្ត​រូបនេះ​ ក៍​បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់​ផ្នែក​ មិន​ត្រូវ​ទៅ​រំខាន​ ឬបំភ័យ​ដល់​ជនបរទេស​ គឺ​ត្រូវ​យកចិត្ត​ដល់​អ្នក​វិនិយោគ​បរទេស​ និង​ខ្មែរ​ ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​កក់ក្តៅ​ ក្នុង​ការ​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ។

លោក​ឧត្តមសេនីយ៍ឯក​ សៀង​ សេន​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ ពាណិជ​កម្ម​ មាន​ ប្រសាសន៍​ថា​ ដើម្បី​អនុវត្ត​តាម​សេច​ ក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ឱ្យ​មានប្រសិទ្ធភាព​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ យើង​ត្រូវ​ប្រើប្រាស់​វិធានការ២​ ក្នុង​នោះ​ វិធានការ​រដ្ឋ​ បាល​ ទាមទារ​យើង​មាន​ទិន្នន័យ​ ទីតាំង​ល្បែង​អន​ឡាញ​ ក្នុង​សង្កាត់​ ក្រុង​ ស្រុក​និ​មួយ​ៗ និង​ផ្អែកលើ​សេចក្តី​សម្រេច​បិទ​របស់​រាជ​រដ្ឋា​ភិ​បាល​ ត្រូវ​ធ្វើការ​ជូនដំណឹង​ជា​សា​ធា​ រណៈ​គ្រប់​ទីតាំង​កាស៊ីណូ​ ដើម្បី​បិទ​បញ្ចប់​ជាស្ថាពរ​ល្បែង​អន​ឡា​ញនៅ​ត្រឹម​ម៉ោង០០​ ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខ​ ក្រោយពី​សេច​ ក្តី​ជូនដំណឹង​មន្ត្រី​យើង​នឹង​ចុះ​ត្រួត​ ពិនិត្យ​ទីតាំងនៅ​ក្នុង​ក្រុង​ ស្រុក​ ក្នុង​ខេត្ត​ព្រះសីហនុ​ ៕