គួរឲ្យសង្វេកណាស់!! Lexus 330 ទ្បេីងច្រាំងមិនរួចរអិលថយក្រោយបុកមនុស្សស្លាប់ (កំពង់ដរ ព្រែកពោធិ៍ ស្រុកស្រីសន្ធរ)

367

ទូកដរព្រែកពោធិ៍ ៖ នរណាជាអ្នកទទួលខុសត្រូវចំពោះអាយុជីវិតនេះ? អ្នកដែលខ្ញុំដាក់បន្ទុកចំពោះហេតុនេះ
១/ម្ចាស់ទុកដរព្រែកពោធិ៍ ពួកអ្នកជាមនុស្សគ្មានគុណធម៌ គ្មានទំនួលខុសត្រូវ សូម្បីតែផ្លូវឡើងចុះមិនព្រមធ្វើអោយស្រួលសំរាប់អ្មកឡើងចុះ យកលុយពេញដៃ តែពួកអ្នកចង្រៃបំផ្លាញជីវិតគេ។

២/មន្ត្រីស្រុកស្រីសន្ធរ ឃុំព្រែកពោធិ៍ ពួកលោកអ្នកធ្លាប់ឆ្លងទូកព្រែកពោធិ៍អត់? ពួកលោកមានដឹងថាផ្លូវឡើងចុះនេះអាក្រក់យូយ៉ាងណាមកហើយទេ? ហេតុអីមិនពិនិត្យអោយម្ចាស់ទូកកែលម្អរផង?
នេះហើយលទ្ធផលដែលពួកលោកអ្នកព្រងើយប្រហែល២ឆ្នាំមកហើយ។

បញ្ជាក់ហេតុការណ៍៖ ម៉ោងហ្រហែល៥ល្ងាច ថ្ងៃទី២៦/១២/២០១៩មានរថយន្ត Lexus RX330មួយគ្រឿងឆ្លងទូកពីស្វាយស្រណោះទៅព្រែកពោធិ៍ ពេលចូលមកដល់ច្រាំងទន្លេររថយន្តក៏បើកឡើងច្រាំង តែដោយសារច្រាំងផ្លូវចោតខ្លាំងពេករថយន្តក៏អកស្រើទៅមិនរួច ក៏ថយក្រោយដើម្បីឡើងម្តងទៀត លុះពេលឡើងម្តងទៀត រថយន្តក៏ផុងដីទៅមុខលែងរួចម្តងទៀត បន្ទាប់មកតៃកុងទូកក៏ដើរមកស៊ីញ៉ូឡានអោយចុះក្រោមទៅលើទូកម្តងទៀត។ ពេលនោះហើយដែលរថយន្តបានថយជ្រុលហ្គែរយ៉ាងខ្លាំងដែលបណ្តាលអោយកគូថឡានទៅបុកនិង មនុស្សស្រី២នាក់ តៃកុងទូក១នាក់ រួមនឹងកូនក្មេងប្រុស២នាក់ទៀត ទៅបុកផ្ទប់នឹងជណ្តើរឡើងលើដំបូលទូកហើយប៉ីេងទៅបុកនឹងបង្កាន់ដែដែកទូកធ្វើអោយស្រ្តី២នាក់របួសយ៉ាងធ្ងន់ធ្ងរបំផុត កូនក្មេងប្រុសម្នាក់និងតៃកុងទូក១នាក់ក៏រងរបួសធ្ងន់ផងដែរ។