យោងទៅតាមគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖
មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨១-៨២ ស្ថិតនៅក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៩:០២នាទីថៃ្ងទី២៧ ខែធ្នូ ឆ្នាំ២០១៩
តាមសេចក្ដីរាយការណ៍ពី លោកវរសេនីយ៍ទោ ពៅ នឿន អធិការរង ជំនាញចរាចរណ៍ ថាគ្រោះ ថ្នាក់ចរាចរណ៍ខាងលេីមិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ ប៉ុន្ដែកំលាំងនគរបាលចរាចរណ៍កំពុងតែសម្របសម្រួលចរាចរណ៍ សូមជូនជាព័ត៌មានបឋមដល់សាធារណៈជន អ្នកធ្វើដំ ណើរឆ្លងកាត់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ មេត្តាជូនជ្រាបនិងមេត្ដាបន្ថយល្បឿននៅកន្លែងកេីតហេតុ ៕