ស័ក្ដិសមជាម្ចាស់ពានមែន! ទីបំផុតចាន់ សុបញ្ញា ចេញបទដំបូងជាផ្លូវការបំបែកទីផ្សារពីរោះខ្លាំង អត្ថន័យចាក់ដោត (មានវីដេអូ)

1184

នៅទីបំផុតនៅមុននេះបន្តិចនាវេលាម៉ោង ៧យប់ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ ផលិតកម្មយក្សប្រចាំស្រុកខ្មែរ បានបញ្ចេញបទដំបូងរបស់បេក្ខជនម្ចាស់ពានរង្វាន់ X-Factor Cambodia រដូវកាលទី ១ ហើយ ដែលមានចំណងជើងថា «ស្រឡាញ់អ្នកណាក៏គេមានសង្សារ» ។

បទចម្រៀងដំបូងស្វាគមន៍ឆ្នាំ ២០២០ របស់ ចាន់ សុបញ្ញា ពិតជាពីរោះក្រអួនក្រអៅអត្ថន័យចាក់ដោត ដែលនិយាយអំពីបុរសម្នាក់តែងអភ័ព្វក្នុងរឿងស្នេហា ស្រឡាញ់អ្នកណាក៏ប៉ះតែសង្សារគេ មិនដែលសមបំណងសោះ ។ បទថ្មីនេះដែរត្រូវបានផលិតកម្មហង្សមាសសម្រិតសម្រាំងយ៉ាងពិសេស និពន្ធដោយកវីដ៏ល្បីគឺលោក អ៊ីនុ និងនិពន្ធបទភ្លេងដោយលោក សាន់ សុវណ្ណឌីន ។

បទចម្រៀងដំបូងរបស់តារាវ័យក្មេងអាយុ ១៤ឆ្នាំរូបនេះ ផ្ទុះការគាំទ្រជាខ្លាំងគ្រាន់តែចេញ១ម៉ោង មានអ្នកចូលទស្សនាជាង ៦ម៉ឺនដង និងចំណែកអ្នកចែករំលែករាប់ពាន់នាក់ ។ អ្វីដែលគួរឱ្យកាន់តែចាប់អារម្មណ៍នៅក្នុងបទដំបូងនេះ ចាន់ សុបញ្ញា បានរៀបចំខ្លួនយ៉ាងពិសេសជាមួយម៉ូតសក់រួញតិចៗពិតជាស្រស់សង្ហាមិនធម្មតា ៕

 

 

 

ចង់ដឹងពីរោះយ៉ាងណានោះសូមស្ដាប់ទាំងអស់គ្នា៖

ប្រភព popular