ជួយស៊ែរឲ្យកូនខ្មែរបានដឹងបានឃើញផង! ទាំងនេះជាសំលៀកបំពាក់របស់ខ្មែរយើងសម័យដើម??…

8929

ប្រវត្តិសាស្ត្រ៖ យើង​សព្វ​ថ្ងៃ​មិន​អាច​ដឹង​បាន​ដោយ​សព្វ​គ្រប់អំពី​សំលៀក​បំពាក់​របស់​បុព្វ​បុរស​យើង​ទេ ដោយ​ទំនៀម​នេះកន្លង​ជា​យូរ​អង្វែង​ណាស់​ទៅ​ហើយ​ផង ដោយ​យើង​ពុំ​មាន​ឯកសារឬ​សៀវភៅ​ឯណា​កត់ត្រា​ទុកថា​ក្នុង​សម័យ​នេះ​គេ​ស្លៀក​ពាក់​បែប​នេះ សម័យ​នោះ​គេ​ស្លៀក​ពាក់​បែប​នោះ​ផងតែ​ដោយ​ការ​សង្កេត​មើល​តាម​រូប​ចម្លាក់ ដែល​មាន​សេស​សល់​អំពី​ប្រាសាទ​បុរាណ​បាក់​បែក​មកយើង​ក៏​អាច​យល់​បាន​ថា ក្នុង​សម័យ​នោះ​បុព្វបុរស​យើង​ស្លៀក​សំពត់​ចង​ក្បិន.អាវ​ក​មូល.ដៃ​ធ្លាក់​មក​ត្រឹម​កំភួន​ដៃឬ​អាវ​ក​មូល​តូច​ដៃ​វែង​ស្ដួច​ឱប​ជាប់​នឹង​សាច់ធ្លាក់​មក​ត្រឹម​ចង្កេះ ចំណែក​ស្រ្តី​វិញ​ឃើញ​ស្លៀក​សំពត់​សំឡុយ​ពានា​ស្បៃឬ​ស្លៀក​សំឡុយ​ខ្លួន​ទទេ​មួយ​កំណាត់​ក៏​មាន ។

ចំណែក​ឯ​ល្ខោន​ព្រះ​រាជទ្រព្យរបស់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូងដែល​រក្សា​របៀប​ស្លៀក​ពាក់​របស់​ខ្មែរ​អំពី​បុរាណឥត​មាន​ប្រែប្រួល​នោះ​យើង​ឃើញ​ថាបុរស​ស្លៀក​ខោ​ពី​ក្នុង.ជើង​តូច​ធ្លាក់​ដល់​ត្រឹម​កំភួន​ជើងហើយ​មាន​ស្លៀក​សំពត់​ចងក្បិន​ពី​លើ​ខោ​ថែម​ទៀតព្រម​ទាំង​មាន​ចង​ផ្ទាំង​ក្រណាត់​តូច​វែង​នៅ​ពី​ខាង​មុខនឹង​នៅ​សង្ខាង​ចង្កេះ​ផង នេះ​ចំណែក​បុរសឯ​ចំណែក​ស្រ្តី​ឃើញ​ស្លៀក​សំពត់​សំឡុយពាក់​ស្បៃឬ​ពានា​ផួយ​ប៉ាក់​ឌិន​មាស​ប្រាក់ ។

យើង​ក៏​បាន​ឃើញ​ខ្លះ​ដែរកាល​ពី​ដើម​ប្រុស​ខ្មែរ​ដែល​ប្រកាន់​ទំនៀម​បុរាណស្លៀក​សំពត់​ចង​ក្បិន​ជា​មួយ​នឹង​អាវ​កុត​ក​ត្រង់ឬ​អាវ​ឡេវ​កាឌុំ ដែល​ហៅ​ថា​អាវ​ចិនឬ​ជា​មួយ​នឹង​អាវ​ក​មូល​ដស​ខ្លីធ្លាក់​ស្មើ​កែង​ដៃឬ​ជា​មួយ​នឹង​អាវ​ក​សន្ទះដៃធ្លាក់​ត្រឹម​ក​ដៃចួន​កាល​ក៏​ស្លៀក​ខោ​ដែរដែល​យើង​ហៅ​ថា​ខោ​ចិន។ ឯ​ស្រ្តី​ខ្មែរ​វិញឃើញ​ស្លៀក​សំពត់​សំឡុយ.សំពត់​ចង​ក្បិន.ពាក់​អាវ​មាន​ស្មា​តែ​ខាង​ឆ្វេងហើយ​ពានា​ក្រមា​វែងដែល​ហៅ​តាម​ភាសា​សៀម​ថា​ផាហ៊ុំលើ​ស្មាទាំង​សង​ខាង​សំយុង​ជាយ​ទៅ​ខាង​មុខ ឬ​ពាក់​អាវ​បំពង់​វែង.ក​មូល​ដៃតូច.ធ្លាក់​ដល់​ក​ដៃ.ខ្លួន​តូច​ចង្អៀត​ក្លំ.ធ្លាក់​ដល់​ត្រឹម​កំភួន​ជើង.បង់​ក​ក្រមា.អាវ​ម៉ាឡាយូ.បង់​ក​ក្រមា.អាវ​សន្ទះ.បង់​ក​ក្រមា.នឹង​អាវ​ហាតាខិប.ក្រវាត់​ក្រមា​ឈៀង​មួយ​ចំហៀង​ខ្លួន។

សំពង់​ចង​ក្បិនកាល​អំពី​សម័យ​ព្រេង​នាយមាន​តែ​បុរស​ទេដែល​ស្លៀក​សំពត់​ចង​ក្បិនស្រ្តី​មិន​ឃើញ​ស្លៀក​ទេ។ ឯ​សំពត់​ចងក្បិន​ដែល​គេ​ស្លៀក​សម័យ​បុរាណ​ក៏​មិន​ដូច​យើង​សម័យ​បច្ចុប្បន្ន​ទេ បើ​តាម​រូប​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បុរាណគេ​ឃើញ​ស្លៀក​ខើច​ៗនៅ​ពាក់​កណ្ដាល​ភ្លៅសូម្បី​ពួក​ល្ខោន​ព្រះ​រាជ​ទ្រព្យ ដែល​ជា​សិល្បៈ​រក្សា​ទុក​នូវ​ទំនៀម​ទម្លាប់​សម្លៀក​បំពាក់​បុរាណ​មួយ​បែបក៏​ឃើញ​ស្លៀក​សំពត់​ចង​ក្បិន​ខើច​ៗនៅ​លើ​ក្បាល​ជង្គង់​ដែរ។

ឯ​ទំហុំ​សំពត់សម័យ​បុរាណ​ប្រហែល​ប៉ុន​គ្នា​នឹង​ទំហំ​សំពត់​សម័យ​បច្ចុប្បន្ន​ដែរ​មើល​ទៅគឺ​ទទឹង១ម៉ែត្របណ្ដោយ៣ម៉ែត្រ២០។ របៀប​ស្លៀក​នោះ​ឃើញ​ថា​ខុស​គ្នា​ច្រើន អំពី​បុរាណ​គេ​កង្កាញ់​ជីប​ជាយ​សំពត់​ទាំង​សង​ខាង​ឲ្យ​នៅ​តែ​ប្រវែង​មួយ​ជុំចង្កេះ រួច​ហើយ​គេ​ស្លៀក​ដាក់​ជាយ​សំពត់​នោះ​ត្រួត​លើ​គ្នាចង​ជា​ថ្នក់​ហើយ​គេ​ក្រវាត់​ខ្សែ​ក្រវាត់​ដើម្បី​មិន​ឲ្យ​របូត ។

ឯ​ជាយ​សំពត់​ដែល​ជីប​សង​ខាង​គេ​ភ្ជាប់​ដាក់​តម្រួត​លើ​គ្នា ហើយ​គេ​យក​ចុង​ជាយ​ខាង​ក្រោម​ស៊ក​តាម​ប្រឡោះ​ជើង​ទាំង​សង​ខាងយក​មក​ចុក​នៅ​ចង្កេះ​ខាង​ក្រោយ ចំណែក​សំពត់​ចង​ក្បិន​ដែល​យើង​ស្លៀក​ក្នុង​បច្ចុប្បន្ន​នេះ​ក៏​មាន​ទំហុំ​ ប្រហែល​គ្នា​ដែរតែ​របៀប​ស្លៀក​ខុស​គ្នាគឺ​គេ​យក​សំពត់​មក​ស្លៀក​ទុក​ចោល​ជាយ​ទាំង​សង​ខាង នៅ​វែង​អន្លាយ​អូស​ដីហើយ​មាន​ប្រវែង​ស្មើ​មុខ​ស្មើ​ក្រោយ ទោះ​ខុ​សគ្នា​ក៏​ខុស​បន្តិច​បន្តួច​ចំនួន​ត្រឹម​មួយ​ទះ​ប៉ុណ្ណោះរួច​គេ​ផ្គួប​ជាយ​ទាំង​សង​ខាង​រួម​គ្នា ហើយ​គេ​មូររួច​ហើយ​គេ​ស៊ក​តាម​ប្រឡោះ​ជើង​ទាំង​សង​ខាងយក​ចុង​ទៅ​ចុក​នៅ​ចង្កេះ​ខាង​ក្រោយឯ​សំរុង​សំពត់​ដែល​ស្លៀក​ហើយ​ឲ្យ​ធ្លាក់​ចុះ​នៅ​ត្រឹម​ស្មង​ជើង។

ខាងក្រោមនេះជាសំលៀកបំពាក់ខ្មែរសម័យដើម??ជួយស៊ែរឲ្យកូនខ្មែរបានដឹងផង