លោកស្នងការខេត្តកំពត នឹងជួយចេញថ្លៃព្យាបាលទាំងស្រុងជូនប៉ូលិសចរាចរណ៍ដែលរងគ្រោះដោយសារតែត្រូវរថយន្តធំបុកកិនពេលកំពុងបំពេញការងារ

195

ខេត្តកំពត៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ថ្លែងថា នគរបាលចរាចរណ៍មួយរូប ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៏រថយន្តធំបុកកិន កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ពេលកំពុងបញ្ជាចរាចរណ៍នៅគល់ស្ពានត្រើយខាងលិច បានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាមដើម្បីជួយសង្គ្រោះបន្ទាន់។

ហើយគិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី២៨​ ខែធ្នូនេះ នគរបាលរូបនោះ បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយដោយជនរងគ្រោះបានបាក់ឆ្អឹងជំនីចំនួន៩។ បើតាមលោកស្នងការបញ្ជាក់ថា ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត លោកស្នងការធានារាល់ការចំណាយក្នុងការព្យាបាលទាំងអស់ចំពោះមន្ត្រីនគរបាលរងគ្រោះរូបនោះ៕