​សោកស្ដាយ​ណាស់​!! ប្តូរអធិការខណ្ឌ​ពោធិសែនជ័យ​ មិនអោយដឹងខ្លួនមុន​ទាំងលោកមិនដឹងថា​ លោកខុសអីផង​?

733

យោងទៅតាមគណនីហ្វេសប៊ុករបស់លោក​ ផែង វណ្ណះ  បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

ដូរអធិការខណ្ឌ​ពោធិសែនជ័យ​ មិនអោយដឹងខ្លួនមុន​ទាំងលោកមិនដឹងថា​ លោកខុសអីផង​ ?

នៅថ្ងៃនេះ​ លោក​ យឹម​ សារ៉ាន់​ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​ បាន​សរសេរ​បង្ហោះ​នៅលេី​ ហ្វេសប៊ុក​ របស់​លោកថា​ ប្ដូរមិនអោយដឹងខ្លួនល្អម្យ៉ាងដែរ​ ប្រញាប់​ពេកភ្លេចសរសេរឆ្នាំទៀត​ ដាក់​តែឆ្នាំ​ ២០​ ទៅដាក់លេខថែមផងទាន​ ។

ការដោះដូរមន្ត្រីជារឿងធម្មតា​ តែមុននឹង​ដោះដូរត្រូវពិនិត្យមេីលផងថា​ តេី​ មន្ត្រី​ដែលត្រូវ​ដូរចេញមានកំហុសអ្វីអោយពិតប្រាកដ​ ? ខ្ញុំពិតជា​សោកស្ដាយ​ណាស់​ដែលមន្ត្រីល្អដូច​លោក​ យឹម​ សារ៉ាន់​ ត្រូវ​បានគេដកមិនអោយដឹងខ្លួនមុន​ ។ ការដកទាំងតក់ក្រហល់បែបនេះ​មិនទាំងបានបំពេញ​ ថ្ងៃខែឆ្នាំបានត្រឹមត្រូវផង​ ។

គួរបញ្ចាក់ផងដែរថា សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច តែងតាំង លោកវរសេនីយ៍ត្រី ម៉ន វុធី អត្តលេខ ៦២៦៤៤ ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្នំពេញ ជំនួសលោកវរសេនីយ៍ឯក យឹម សារ៉ាន់ ផ្ទេរទៅកាន់អនុប្រធាននាយកដ្ឋាន នគរបាលពន្លត់អគ្គិភ័យ និង សង្គ្រោះ។