កុំចេះតែហ៊ាន! លោក នី ណាក់ ធ្វើសុីមន្ត្រីក្រសួងការងារមួយក្រុម ត្រឹម១៥នាទីឲ្យអស់តំណែងភ្លាមៗ បន្ទាប់ពីចុះទៅជំរិតទារប្រាក់លោកដល់ទីតាំង…

1087

លោកនី ណាក់ ដែលជាគ្រូជំនាញផ្នែកកសិកម្ម បានប្រាប់ឲ្យដឹងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា លោកបានឲ្យខាងក្រសួងការងារបញ្ឈប់ការងារមន្ត្រីបម្រើការទីនោះភ្លាមៗ បន្ទាប់ពីក្រុមមន្ត្រីទាំងនោះចុះទៅ ពិនិត្យឯកសារនិងជំរិតទារប្រាក់លោកដល់ទីកន្លែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានសរសេររៀបរាប់ថា៖ មន្ត្រីរាជការស្រុកខ្មែរពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើផុតកំពូល។ បោកបានតែប្រជាពលរដ្ឋណាដែលមាននិន្នាកានយោបាយផ្កាប់មុខតែប៉ុណ្ណោះ។ អ្នកធំនិងអ្នកតូច រួមគ្នាបោកមនុស្សដែលរស់នៅខ្វះព័ត៌មាន ខ្វះការយល់ដឹង ខ្វះភាពឯករាជ្យលើមុខរបរនិងការងារ ខ្វះភាពថ្លៃថ្នូរជាមនុស្សដែលរស់នៅពឹងលើជំនួយរបស់គេ ទើបព្រមអោយគេបោក។ មនុស្សដែលមិនអាចអោយនរណាបោកបាន គឺ ក្រុមមនុស្សដែល មិនផ្កាប់មុខ មិនរស់ពឹងលើជំនួយរបស់អ្នកណា ជាមនុស្សមានមនសិការជាតិខ្ពង់ខ្ពស់ ជាមនុស្សដែលមានការស្រាវជ្រាវច្រើន ចេះថ្លឹងថ្លែង វិភាគ វែកញែក និងជាមនុស្ស ស្រលាញ់ជាតិទឹកដីពិតប្រាកដ។ រូបភាពជាមួយមន្ត្រីក្រសួងការងារ ដែលម្នាក់ៗត្រូវបាត់បង់ការងារធ្វើដោយសារតែស្នាដៃ នី ណាក់។ ចុះមកធ្វើការងារ មកទារលុយ ទីបំផុត ត្រូវបានខ្ញុំលេងមួយក្បាច់ អស់តំណែងភ្លាមៗ ត្រឹមកន្លះម៉ោង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមទៀតថា៖ ខ្ញុំនិយាយខ្លីៗវិធីចាត់ការមន្ត្រីក្រសួងការងារ។ នៅពេលពួកគេចូលមកត្រួតពិនិត្យ ខ្ញុំបើកដៃមួយទំហឹង។ ពួកគេចង់បានអ្វី យើងធ្វើតាមការចង់បានរបស់ពួកគេភ្លាម ដើម្បីអោយពួកគេ យល់ថាយើងភ័យខ្លាចចំពោះពួកគេ ហើយពួកគេ ខ្វះការប្រុងប្រយ័ត្ន។ ពួកគេបានត្រួតពិនិត្យអស់ចិត្ត ខ្ញុំហៅទៅជួបចរចារចុងក្រោយដែលនៅក្នុងបន្ទប់ដែលមានបំពាក់កាម៉េរ៉ាសុវត្ថិភាពចាប់រូបភាពវីដេអូបានច្បាស់ល្អ ហើយទូរស័ព្ទរបស់ខ្ញុំ ក៏បានថតសម្លេងពួកគេរួចជាស្រេច ដាក់លាក់ទូរស័ព្ទចូលក្នុងសឺមីឯកសារក្បែរនោះ។ ពួកគេទារលុយថែម ខ្ញុំប្រកែកមិនព្រមអោយ រួចហើយពួកគេគំរាមកំហែង ខ្ញុំក៏ព្រមអោយលុយតាមការទាមទារបស់ពួកគេ។ នៅក្រោយពេលដែលពួកគេចេញផុត ខ្ញុំកាត់យកវីដេអូ និងឃ្លីបសម្លេងដាក់ចូលគ្នា ធ្វើជាឃ្លីបខ្លីមួយ ផុសហ្វេសប៊ុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលេងហ្វេសប៊ុក ពួកគេគេស៊ែរតៗគ្នារាប់ពាន់ស៊ែរ ត្រឹម១៥នាទី។ បន្ទាប់មកខាងក្រសួងការងារខលមកសុំអោយលុបចេញ ខាងគេប្រាប់ថា មន្ត្រីទាំងនោះត្រូវបានដកចោលអស់បាត់ហើយ។ ខ្ញុំមិនទាន់ជឿនៅឡើយទេ ក៏ឆ្លើយតបទៅវិញថា ទាល់តែមានឯកសារលាយលក្ខណ៍អក្សរពីក្រសួងឬស្ថាប័ន អង្គភាព ថាបញ្ចប់ការងារជាផ្លូវការទើបខ្ញុំព្រមលុប។ ក្រសួងការងារក៏បានផ្ញើលិខិតនោះមកតាមតេឡេក្រាម។ ហើយខ្ញុំប្រាប់ថា បើករណីក្រសួងជួយបិទបាំងបុគ្គលិកពុករលួយ គំរាមកំហែង គឺយើងខ្ញុំនឹងប្តឹងទៅតុលាការបន្ថែមទៀត។ មន្ត្រីទាំងអស់នោះ ពិតជាបានដកចេញមែនព្រោះប្រពន្ធខលមកសុំទោសខ្ញុំ យំពេញក្នុងទូរស័ព្ទ ដោយសារប្តីអស់ការងារធ្វើ គ្មានលុយចិញ្ចឹមកូន សុំអោយខ្ញុំដកពាក្យបណ្តឹងវិញ តែខ្ញុំមិនព្រម គឺតាមដំណើរ៕