បាងកក៖ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកាន់តែកៀកចូលមកដល់ ទីក្រុងបាងកក មានសភាពស្ងប់ស្ងាត់ពោលគឺនៅតាមដងវិថីនានា ស្ពាន ស្ថានីយរថភ្លើង មានភាពស្ងាត់ពុំមានការចរាចរណ៍មមាញឹកដូចសព្វមួយដងនេះបើយោងតាមការបង្ហោះរបស់ Khaosod English កាលពីថ្ងៃអាទិត្យ ទី២៩ម្សិលមិញនេះ ដោយមនុស្សម្នាជាច្រើនបានចាកចេញពីក្រុងដើម្បីធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តជួបជុំគ្រួសារក្នុងឱកាសឈប់សំរាកចុងឆ្នាំ។
សូមរំលឹកថាវិស្សមកាលចូលឆ្នាំថ្មីនៅប្រទេសនេះមានករណីគ្រោះថ្នាក់ច្រើនមែនទែន ដោយយោងតាមរបាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនបានឲ្យដឹងថាមនុស្ស ៤៣នាក់បានស្លាប់ និង ៤៦៦នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃសុក្រដែលជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាករយៈពេល ៧ថ្ងៃ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០៕