ណាក់ ស្រីណា ស្រស់ស្អាតដូចអប្សរាកំពុងដេញពិណ្យ បុរាណរបស់ដូនតាដែលបានថែរក្សាមកដល់ពួកយេីង (មានវីដេអូ)

220

ជាតា​រា​សម្ដែង​ ​និង​ ​ជាពិធី​ការិនី​​មួយ​រូប​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​មហាជន​ ណា​ក់​ ​ស្រី​ណា​ ​ថ្មី​ៗ​នេះ​​បាន​ធ្វើការ​បង្ហោះ​វីដេអូ​មួយ​ក្នុង​ន័យ​ចង់​រក្សាទ្រព្យ​បុរាណ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ ​ហើយក៏​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​ ​។

​ក្នុងនាម​ជា​អ្នក​សិល្បៈ​មួយ​រូប​ ​ណា​ក់​ ​ស្រី​ណា​ ​បាន​ធ្វើការ​លើ​ក​តម្កើង​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណតាមរយៈ​ការ​លេង​ពិណ​បុរាណ​ដែល​ជា​សម្បត្តិ​វប្បធម៌​ជាតិ​ ​និង​ ​ជា​ឧបករណ៍​ដែល​ដូនតា​បាន​រក្សាថែ​ទុក​បន្សល់ទុក​ឲ្យ​ ​។​

​តាមរយៈ​ទិដ្ឋភាពក្នុងវីដេអូ​នោះ​ដែរ​ ​ណា​ក់​ ​ស្រី​ណា​ ​បាន​តុ​មតែង​ខ្លួន​យ៉ាង​ល្អ​សមសួន​ជាមួយនឹង​សម្លៀកបំពាក់​តាំងពី​សម័យ​អង្គរ​ ​ហើយ​អង្គុយដេញពិណ​បុរាណ​ខ្មែរ​បាន​យ៉ាង​ពីរោះ​រណ្តំ​ ​ធ្វើឲ្យ​អ្នកស្ដាប់​លេច​លង់​ទៅតាម​ចង្វាក់ភ្លេង​ពិណ​បុរាណ​ដែល​នាង​បាន​យក​មកដេញ​សម្ដែងនោះ​ ​។​ ​

បន្ទាប់ពី​បានឃើញ​នូវ​ទិដ្ឋភាព​បែបនេះ​ហើយ​ ​មាន​មហាជន​ជាច្រើន​បាន​លើកឡើង​នូវ​ការ​សរសើរ​ទៅកាន់​តារាស្រី ណាក់ ស្រីណា ​ដោយពោលថា​ ​ក្នុងនាម​ជា​អ្នក​សិល្បៈ​ ​នាង​ពិតជា​បាន​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​ដែល​ចេះ​ថែរក្សា​សម្បតិ្ត​វប្បធម៌​ខ្មែរ ​ដោយ​បានយកពិណបុរាណមក​បង្ហាញ​បែបនេះ​ ​។​

​មិន​ត្រឹមតែ​ប៉ុន​ណោះ​ ​មាន​អ្នកគាំទ្រ​ច្រើន​ទៀតក៏បានលើក​និយាយ​អំពី​រូប​សម្រស់​របស់​តារាស្រី ណាក់ ស្រីណា ​មិន​ចេះ​តិច​ដែរ​ថា ​ពិតជា​មាន​រូប​សម្រស់​ស្រស​ស្អាត​បែប​នារី​ខ្មែរ​ពី​បុរាណ​ ​ហើយ​ស័ក្តិ​សម​បំផុត​ក្នុង​ការ​គ្រង​ឈុត​បេ​បនេះ​ ​។

​ពិតជា​រឿង​មួយ​​ល្អ​មួយដែល​អ្នក​សិល្បៈ​ខ្មែរយើង​ចេះ​លើ​ក​តម្កើង​ឧប​ក​រណ៍​ត​ន្រី​ខ្មែរបុរាណ ​ដោយ​ការ​យក​មក​បង្ហាញ​បែបនេះ​ ​ព្រោះថា​មាន​ក្មេង​ជំនាន់​ក្រោយ​ច្រើនណាស់​ដែល​មិនទាន់​បាន​ស្គាល់​ ​និង​ ​យល់ដឹង​ពី​គុណ​តម្លៃ​របស់​វា ​។​ ​

 

 

 

 

 

 

 

ទស្សនាវីដេអូខាងក្រោម៖