នាយឧត្តមសេនីយ៍ នេត សាវឿន៖ ចាប់ពីថ្ងៃទី១ទៅ ចាក់បាល់ និងល្បែងតាមអនឡាញ ត្រូវបញ្ចប់ទាំងអស់

514

ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​ន​គ​របាល​ជាតិ នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ព្រមាន​ចាត់វិធានការ​ច្បាប់ ទៅលើ​ជន​ខិត​ខូច​ទាំងឡាយណា ដែល​ហ៊ាន​រត់​ការបើក​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៉ីន​ធ័​រ​ណេ​ត​ទាំង​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ បន្ទាប់ពី​ដល់​កំណត់ត្រូវ​បញ្ចប់​ទាំងស្រុង តាម​សារាចរ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្ដីពី​ការ​ព​ង្រឹ​ង​ការគ្រប់​គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ា​ស៉ី​ន​អេ​ឡិ​ច​ត្រួ​និច តាម​រយៈ​អ៉ីន​ធ័​រ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅក្នុង​ប្រទេស​កម្ពុជា នាយ​ឧត្តមសេនី​យ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ឲ្យ​ដឹងថា អាជីវកម្ម​ល្បែង​អន​ឡាញ នឹង​ត្រូវ​បញ្ចប់​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​តទៅ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​អះអាង​ទៀត​ថា បន្ទាប់​សារាចរ​ណែនាំ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ក៏​អាចមាន​បុគ្គ​ល​មួយ​ចំនួន បាន​ប្រឌិត​ព័ត៌មាន​ថា សារាចរ​ណែនាំ​នេះ​មិន​ពិតប្រាក​ដឡើយ ហើយ​អះអាងថា នៅ​អាច​ស្នើ​បើក​អាជីវកម្ម​បន្ដ​ទៀត​បាន ដែល​ព័ត៌មាន​នេះ​មិន​ពិត​ឡើយ ពោល​នេះ​គ្រាន់តែ​ឧបាយកលជ​ន​ទុច្ចរិត​ប៉ុ​ណ្ណោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាយ​ឧត្តមសេនី​យ៍ នេ​ត សាវឿន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​តាម​ព័ត៌មាន​គណៈកម្មាធិកា​រ​ទទួល​យ​ក​បាន គឺ​មាន​បុគ្គ​ល​ខ្លះ ក្រុម​ខ្លះ​អាច​ដើរ​ទៅបោក​បញ្ឆោត ឬក៏​និយាយថា ស្មារតី​សារាចរ​មិន​ពិត ខ្លះ​ធានា​ឲ្យ​បើក​កន្លែង​នោះ​បាន (​អាជីវកម្ម​ហ្គេម​អន​ឡាញ​) នេះ​គឺជាឧ​ប​បាយ​កល ជា​សកម្មភាព​របស់​ជ​ន​ទុច្ចរិត ដែល​បោក​បញ្ឆោត​ទេ ជា​ខ្លឹមសារ​រួច​យើង​ត្រូវ​អនុវត្ត​ខ្លឹមសារ​សារាចរ​នេះ យើង​ត្រូវ​បញ្ចប់​ទាំងស្រុង​ហ្គេម​អន​ឡា​ញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​សូមឲ្យ​ក្រុមហ៊ុន​ទាំងអស់ អាជ្ញាធ​រ​ដែន​ទាំងអស់ ត្រូវ​ក្ដាប់​ស្មារតី​នេះ គ្មាន​បុគ្គ​ល​ណា គ្មាន​អង្គភាព​ណា ដែល​បំពាន​លើ​ស្មារតី​សារាចរ​នេះ​ទេ បើសិនជា​មាន​ក្រុមហ៊ុន ឬ​មាន​កន្លែង​ណាមួយ ដែល​ចាញ់បោក​ត្រូវ​ទទួលខុសត្រូវ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អគ្គស្នងការ​ន​គ​របាល​ជាតិ​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ​ណៈ​ក​ម្មា​ធិ​ការបង្ក្រាប​ល្បែង​, អាជ្ញាធ​រ​ដែនដី​ទាំងអស់ ត្រូវមាន​កិច្ចសហការ​ល្អ​ជា​មួយក្រុម​ហ៊ុន ដើម្បី​អនុវត្ត​ឲ្យ​បានតាម​ខ្លឹមសារ​សារាចរ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ជៀសវាង​មានកន្លែង​ខ្លះ​នៅ​បន្ដ​បើក​លួចលាក់​ដំ​ណើ​រការ ហើយ​ប្រសិនបើ​រកឃើញ​សមត្ថកិច្ច នឹង​យក​ច្បាប់​ទៅ​អនុវត្ត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​ជ​ម្រាប​ថា ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​មួយ ដោយ​បញ្ឈ​ប់ការ ផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិ​ច​ត្រូ​និច​អន​ឡាយ ( Internet Online) ទាំង​ក្នុង និង​ក្រៅប្រទេស ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការចេញ​សារា​ណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​រាជ​រដ្ឋាភិបាល​សង្កេតឃើញ​ថា សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូ​និច​តាម​អយៈ​អ៉ិ​ន​ធ័​រ​ណេ​ត ក្នុង និង​ក្រៅ​ប្រទេសមួយ​ចំនួន បាន​ទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល និង​មួយ​ចំនួន​ទៀត​លួចលាក់​ធ្វើ​សកម្មភាព​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពួក​ឧក្រិដ្ឋ​ជន​បរទេសមួយ​ចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​ក្នុង​ស​ង្គ​ម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​