ក្តៅៗ! ពេលនេះពលរដ្ឋខ្មែរជិត៨ពាន់នាក់​ កំពុងអត់ការងារធ្វេីក្រោយពីកាស៊ីណូ​អន​ឡាញចិនបិទជាបន្តបន្ទាប់

133

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តបាន​ឲ្យ​ដឹង​ថា បុ​គ្គលិ​ក​កាស៊ីណូ​ជា​ជន ជាតិ​​ខ្មែរ​ជិត​៨​ពាន់​នាក់ បាន​បាត់បង់​ការងារ​រួច​ហើយ ក្រោយ​ពី​រាជរដ្ឋាភិបាលសម្រេច​បិទ​អាជីវកម្ម​ល្បែង​អន​ឡាញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត លោក យ៉ូ​វ ខេមរា ត្រូវ​បាន VOD ដក ស្រង់​សម្តី​ថា កាស៊ីណូ​ចំនួន​៧៣​កន្លែង​កំពុង​ស្ថិត​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួក​គេ នៅ​ក្នុង​ខេត្ត​ជាប់ មាត់​សមុទ្រ​មួយ​នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​កាស៊ី​ណូ​ចំនួន​៤​កន្លែង បាន​សម្រេច​បិទ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ទាំង ស្រុង ខណៈ​កា​ស៊ី​ណូ​ចំនួន២៣​កន្លែង​ទៀត​បាន​បញ្ឈប់​បុគ្គលិក​អស់​នៅ​សល់​តែ​អ្នកយាម ហើយ​កាស៊ីណូ​៣៣​កន្លែង​ទៀត​បាន​ព្យួរការងារ​បុគ្គលិក​ជា​បណ្ដោះអាសន្ន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម VOD ដដែល​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៩ ខែធ្នូ មាន​បុគ្គលិក​ជា​ជនជាតិ​ខ្មែរ​ប្រមាណ ៧.៧០០​នាក់​ហើយ ដែល​បាត់បង់​ការងារ ដោយសារ​ការ​បិទ​អាជីវកម្ម​ល្បែង​អន​ឡាញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក យ៉ូ​វ ខេមរា បាន​អះអាង​ថា ៖ «​មួយ​ចំនួន​ដែល​គាត់​មក​ធ្វើការ​នៅ​ក្នុង​វិស័យ​កា​ស៊ីណូ​នេះ ដោយសារ​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​រោងចក្រ ​កាត់ដេរ ។

លុះដល់​ពេល​កាស៊ីណូ​បិទ​ទៅ គាត់​នឹង​ត្រឡប់​ទៅ​កាត់ដេរ​វិញ តែ​មួយ​ចំនួន​ទៀត​មិនមាន បទ ពិសោធន៍​ទេ ក៏​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​មួយ​រយៈ ឬ​អាច​ត្រឡប់​មក​រក​ការងារ​ធ្វើ​វិញ​ក៏​មាន​» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ចំណោម​ជនជាតិ​ចិន​ដែល​មក​រស់នៅ​ធ្វើការ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ សរុប​ប្រមាណ​៣​ម៉ឺន​នាក់ បាន​ចាក​ចេញពី​កម្ពុជា​អស់​ប្រមាណ ២៤.០០០​នាក់​ហើយ ឬ​ប្រហែល​ពី​៧០​ភាគរយ ទៅ​៨០​ភាគរយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ឆ្នាំ​២០១៩ មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​ទទួល​ពាក្យបណ្ដឹង​ទាំង​វិវាទ​រួម និង​វិវាទ​បុគ្គល​ចំនួន​១០៥​ករណី ក្នុង​នោះ​មួយ​ករណី​ចុង​ក្រោយ​ជា​ទំនាស់​ការងារ​រឿង​បិទ​កាស៊ីណូ​ព្រោះ​ថៅកែ​រត់​ចោល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត លោក ឃាង ភារ​ម្យ បាន​ថ្លែង​ថា បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ធ្វើ​សកម្មភាព​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​នានា ដើម្បី​បិទ​អាជីវកម្ម​ល្បែង​អន​ឡាញ​ទាំងអស់​ក្នុង​ខេត្ត​ត្រឹម​ម៉ោង​សូន្យ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះ ។

លោក ឃាង ភារ​ម្យ បាន​បន្ត​ថា ៖ «​សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះ​សីហ​នុ គឺ​មិនមែន​តែ​កាស៊ីណូ​អន​ឡាញ​ហ្នឹង​ទេ ។ សក្តានុពល​ខេត្ត​ព្រះ​សីហ​នុ យើង​មាន​កំពង់​ផែ​ទឹក​ជ្រៅ យើងមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​៥​កន្លែង​កំពុង​ដំណើរការ ហើយ​៤​កន្លែង​ទៀត​កំពុង​រៀបចំ​ដាក់​ឱ្យ​ដំណើ​រការ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯ​រោងចក្រ សហគ្រាស ក៏​យើង​មាន​ច្រើន​រាប់រយ ហើយ​យើង​មាន​តំបន់ឆ្នេរ​សមុទ្រ មាន​កោះ ដែល​ជា​កាលានុវត្តភាព​របស់​ខេត្ត​» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គនាយករង​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក រស់ ភិ​រុណ បាន​បញ្ជាក់​ថា អំឡុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​អ្នក​រកស៊ី​បើក​កាស៊ីណូ​ចំនួន​២១៨ ក្នុង​ចំណោម​នោះ អ្នក​សុំ​អាជ្ញាប័ណ្ណ​រកស៊ី​ល្បែង​អន​ឡាញ​មាន​ជាង​១០០ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អះអាង​ថា សម្រាប់​របរ​កាស៊ីណូ​ទាំង​ល្បែង​និង​មិនមែន​ល្បែង ក្នុង​មួយ​ឆ្នាំ​បាន​ផ្តល់​ចំណូល​សរុប​ប្រមាណ​៨០​លាន​ដុល្លារ ។

កាលពី​ថ្ងៃ​ទី​១៨ ខែសីហា​កន្លង​មក រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​អន​ឡាញ​ក្នុង​និង​ក្រៅប្រទេស​គ្រប់រូបភាព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​សម្រេច​បែប​នេះ ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា មាន​ឧក្រិដ្ឋ​ជនបរទេស​មួយ​ចំនួន​បានជ្រក​ក្រោម​រូបភាព​ល្បែង​ប្រភេទ​នេះ ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​ក្នុង​និង​ក្រៅប្រទេស ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ៕

 

 

 


ប្រភព VOD