កូនខ្មែរខ្លះនៅមិនទាន់ដឹងទេ!! ប្រាសាទ «ជាហោ» លាក់ខ្លួននៅព្រំដែនវៀតណាម កម្រមានអ្នកទៅដល់…(មានវីដេអូ)

121

ជួយស៊ែផង!! ប្រាសាទ «ជាហោ» លាក់ខ្លួននៅព្រំដែនវៀតណាម កម្រមានអ្នកទៅដល់…(មានវីឌីអូ) បើតាមលោកស្រីឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង បានឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ប្រាសាទ ជាហោ កសាងអំពីឥដ្ឋតាន់ បច្ចុប្បន្ននៅល្អ៨០ភាគរយ ។ គ្មានឯកសារពាក់ព័ន្ធនឹងប្រវត្តិប្រាសាទនេះទេ ។ បរិវេណប្រាសាទទំហំជិត៣ហិចតា មានដើមឈើតូចធំដុះត្រជាក់ត្រឈឹងត្រឈៃ ព្រំប្រទល់ខាងជើងជាប់ដៃទន្លេ ខាងកើតជាប់ដៃទន្លេ អាចអភិរក្សធ្វើជារមណីយដ្ឋានទេសចរណ៍ ។ខាងត្បូងចម្ងាយ៥០០ម៉ែត្រ មានភូមិប្រជាពលរដ្ឋរស់នៅ ខាងលិចប្រាសាទចម្ងាយ៥០០ម៉ែត្រ មានប្រជាពលរដ្ឋសង់ផ្ទះរស់នៅជាច្រើនគ្រួសារ ។ ក្នុងបរវេណប្រាសាទជាហោ មានស្រះស្រង់បចុ្ចប្បន្នរាក់អស់ហើយ នៅសេសសល់ខឿនថ្ម និងជណ្តើរចុះតែប៉ុណ្ណោះ ។លោកស្រីប្រធានមន្ទីរ ថ្លែងថាប្រាសាទជាហោ រាជរដ្ឋាភិបាលគួរតែសង់ផ្លូវ

ក្រាលកៅស៊ូប្រវែង១៧គីឡូម៉ែត្រ និងអភិវឌ្ឍន៍ទៅជារមណីយដ្ឋានទេសចរណ៍ ។ខេត្តស្វាយរៀងមានប្រាសាទបុរាណនៅសេសសល់ចំនួន២ គឺប្រាសាទព្រៃបាសាក់ និងប្រាសាទជាហោ ។ ខេត្តនេះជាតំបន់វាលរាបគ្មានព្រៃភ្នំ មានទន្លេតូច២ខ្សែគឺទន្លេវ៉ៃគោ និងទន្លេកំពង់ត្រាច មានបឹងបួរតិចតួច ពុំសូវមានតំបន់ទេសចរណ៍ធម្មជាតិច្រើនដូចជាខេត្តផ្សេងទេ ។ បច្ចុប្បន្នខេត្តស្វាយរៀងបាន និងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិមួយ គឺរមណីដ្ឋានប្រាសាទព្រៃបាសាក់ ដែលមានចម្ងាយពីទីរួមខេត្តស្វាយរៀងទៅ៧គីឡូម៉ែត្រ ។ បច្ចុប្បន្នតំបន់ទេសចរណ៍មួយនេះមានភ្លៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តក្នុងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ប្រាសាទជាហោ ដែលលាក់ខ្លួននៅជនបទជាប់ព្រំដែនកម្ពុជា-វៀតណាមនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ

ខេត្តកំពុងអភិរក្ស មានឆ្មាំប្រាសាទការពារមើលថែរក្សា ។ ប្រាសាទជាហោ ស្ថិតនៅភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។ បើធ្វើដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ដល់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង គឺបត់ឆ្វេងទៅតាមផ្លូវជាតិលេខ៣១៣ដេ ឆ្ពោះទៅទីប្រជុំជនស្រុករមាសហែក មានចម្ងាយ៤៤គីឡូម៉ែត្រ ហើយបន្តដំណើរពីសាលាស្រុករមាសហែក ទៅជើងចម្ងាយប្រមាណ១៦គីឡូម៉ែត្រ ដល់កែងសាលាឃុំអម្ពិល បត់ស្តាំទៅកើតចម្ងាយ១៧គីឡូម៉ែត្រ ដល់ប្រាសាទជាហោ ។ប្រសិនបើទៅពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៨A ដល់ចំណុចផ្លូវបំបែក ស្ថិតនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បត់ស្តាំតាមផ្លូវជាតិលេខ៣១៣Dចម្ងាយ១៣គីឡូម៉ែត្រ

ឆ្ពោះមកសាលាឃុំអម្ពិល(ស្រុករមាសហែក)បត់ឆ្វេង១៧គីឡូម៉ែត្រ ដល់ប្រាសាទជាហោហើយ។បច្ចុប្បន្ននេះប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តស្វាយរៀង ក៏ដូចជាអ្នកស្រុករមាសហែក ពុំសូវមានអ្នកស្គាល់ ឬទៅលេងកម្សាន្តទេ ។ប្រាសាទជាហោ នៅជាប់នឹងព្រំប្រទល់នៃព្រំដែនប្រទេសវៀតណាម ខេត្តតៃនិញ ។ ខាងជើង និងខាងកើតជាប់ដៃទន្លេកំពង់ត្រាច(ខាងជើងនិងខាងកើតដៃទន្លេប្រទេសវៀតណាម) ។ ខាងត្បួងមានដីស្រែចម្ការរប្រជាពលរដ្ឋអាស្រ័យផល ចំណែកខាងលិចនៃប្រាសាទមានស្រះស្រង់ជាកន្លែងស្រង់ទឹកលេងកម្សាន្តដែលសាងសង់ក្នុងអំឡុងពេលកសាងប្រាសាទពីសម័យបុរាណនិយម

ហៅថា «មហាច» ប៉ុន្តែសព្វថ្ងៃដីបាក់ស្រុតចូលបង្កឲ្យរាក់អស់ទៅហើយ ។បើតាមលោកស្រី សុផា ឆ្មាំប្រាសាទជាហោឲ្យដឹងថា៖ ប្រាសាទជាហោគ្មានអ្នកណាបានដឹងអំពីប្រវត្តិកសាងឡើងក្នុងសម័យស្តេចអង្គណាទេ គ្រាន់តែធ្លាប់ឮចាស់ទុំនិយាយតំណាល តៗគ្នាថា កសាងឡើងក្នុងសម័យចេនឡា ក្នុងសតវត្សទី៨ ឬក្នុងអំឡុងកសាងប្រាសាទសំបូរព្រៃគុក ។ អ្នកខ្លះនិយាយថា កសាងនៅមុនសម័យព្រះបាទជ័យវរ្ម័នទី៧ទៅទៀត ដែលកសាងប្រាសាទនេះឡើងដើម្បីធ្វើជាកន្លែងសក្ការបូជានៃសម័យនោះ ។ប្រភពដដែលនិយាយថា«ប្រាសាទជាហោនេះនៅខាងលិចចម្ងាយ៣០ទៅ៤០ម៉ែត្រមានមហាចមួយដែលជាកន្លែងលេងទឹក ។ ក្រៅពីនេះជំវិញប្រាសាទមានដើមឈើតូចធំដុះព័ទ្ធជុំជិតយ៉ាងច្រើន ។ ទោះជាយ៉ាងណាក្ដីមានមនុស្សភាគតិចណាស់ដែលស្គាល់ និង

មកលេង ណាមួយផ្លូវក៏ពិបាកចូលណាស់ដែរ »។លោកស្រី សុផា និងអ្នកភូមិនៅជិតកន្លែងប្រាសាទជាហោ បានអំពាវនាវដល់អាជ្ញាធរខេត្ត ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យសង់ផ្លូវក្រាលកៅស៊ូប្រវែង១៧គីឡូម៉ែត្រទៅកាន់ប្រាទ និងកសាងរមណីយដ្ឋានទេសចរណ៍សម្រាប់ប្រជាពលរដ្ឋរស់នៅជិតប្រាសាទមានមុខរបរ និងមានជីវភាពល្អប្រសើរឡើង ៕