ឳខេត្តព្រៃវែងខ្ញុំអើយ! ហេតុអីបានជារូបនាងក្ដៀតក្អមទូលគួរស្រូវទៅណាបាត់ពីកន្លែងនេះ?

210

គម្រោង​កសាង​ស្តូបមិត្តភាពកម្ពុជា-វៀតណាមរបស់​អាជ្ញាធរ​ខេត្ត រង​ការ​រិះគន់​ពី​ក្រុម​អ្នក​លេង​ហ្វេប៊ុក (Facebook) យ៉ាង​ចាស់ដៃ ដោយ​ចាត់​ទុក​ថា ហាក់​បី​ដូច​ប្រទេស​កម្ពុជា ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ដោយ​អាថ៌កំបាំង។យុវជន​អ្នក​ប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក និង​ជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រៃវែងថា​មិន​គាំទ្រ​ចំពោះ​គម្រោង​សាងសង់​ស្តូប​វៀតណាម របស់​អាជ្ញាធរ​ខេត្ត​នោះ​ទេ។ ហេតុ​នេះលោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​គម្រោង​ទាំងនេះដោយបានប្តូរទាំងស្រង់នូវរូបសំណាកតំណាងខេត្តពីមុនចោល។

ពួកគាត់កត់សម្គាល់​ថាអ្នក​ណា​ក៏​ដឹង​ដែរ​ថាវៀតណាម ជា​ប្រទេស​ដែល​មាន​ប្រវត្តិ​ឈ្លានពាន​ទឹក​ដី​កម្ពុជាជា​ច្រើនដូចជាដី​កម្ពុជា​ក្រោម ដី​ព្រៃនគរជាដើម។ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​ភាព​ចម្រូងចម្រាស​រវាង​ព្រំដែន​នៅ​មិន​ទាន់​ដោះស្រាយ​ផងស្រាប់​តែ​មាន​លេច​ឮ​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​នេះ​ទៅ​វិញ៖ «ការ​ប្រមើល​មើល​របស់​ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ ចំពោះ​ការ​សាងសង់មិន​មែន​ថារើសអើង​អី​ទេ!តែ​មើល​ទៅ​ហាក់​បី​ដូចជា​មិន​សក្ដិសម»។

ទាក់ទិន​បញ្ហា​នេះអ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គយល់​ថាការ​កសាង​ស្តូប​នេះ​មាន​អ្នក​គាំទ្រ និង​អ្នក​មិន​គាំទ្រ​ថាជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ លោក​បន្ត​ថាបើ​គ្រាន់តែ​ការ​សាងសង់​នោះជា​ការ​សម្ដែង​ពី​សម្ព័ន្ធមិត្ត​ប្រទេស​ជិត​ខាងវា​ពុំ​មាន​អ្វី​ទាស់​ខុស​នោះ​ឡើយ៖«ខ្ញុំ​គិត​ថាដូចជា​មិន​អី​ទេចំពោះ​ការ​សាងសង់បើ​សាងសង់​សត្រូវ​ដូច​ពិបាក សត្រូវ​មិន​ចំពោះ​ណា​ទេ?អ្នក​ណា​ក៏ដោយទោះ​បី​យួនក៏ដោយ ចិន​ក៏ដោយ អាមេរិក បារាំង​ក៏ដោយ»។


​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​រក​ឃើញ​ថាការ​សាងសង់​និមិត្តរូប ស្តូប​រំឭក​ដល់​វិញ្ញាណក្ខន្ធ​វៀតណាមហាក់​បី​ដូចជា​ប្រវត្តិសាស្ត្រ​កម្ពុជា-​វៀតណាមស៊ី​ជម្រៅ​ដែល​មិន​អាច​វាស់វែង​បាន។ជាក់ស្ដែង​នៅ​ប្រទេស​ឡាវក៏​គេ​សាងសង់​រូប​ហូជីមិញយ៉ាង​ធំចង្អុល​ទៅ​ទិស​ខាង​លិច ដើម្បី​រំឭក​នូវ​ភាព​ជោគជ័យ​នៃ​ចលនា​សាធារណរដ្ឋ​សង្គម​និយម​ឥណ្ឌូចិន។

មានមតិអ្នកខេត្តព្រៃវែង Simdara Nou បានសរសេររៀបរាប់តាមហ្វេសបុកថ៖ “ខេត្តព្រៃវែងខ្ញុំសូមស្វាគមន៍! ហេតុអីបានជារូបនាងក្ដៀតក្អមទូលគួរស្រូវទៅណាបាត់ពីកន្លែងនេះ?Welcome to Prey Veng!Wondering why the statue of a female representing Prey Veng Province was removed/replaced. ទោះជាយ៉ាងណា ស្តូបមិត្តភាពនេះមិនមែននៅតែខេត្តព្រះវែងទៀត គឺមានគ្រប់ខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជាទៅហើយ ហើយចំពោះរឿងនេះប្រជាពលរដ្ឋខ្មែរទូទៅភាគច្រើនមិនពេញចិត្តស្តូបមិត្តភាពទាំងនោះឡើយ៕