ក្តៅៗ!​ រន្ធត់ណាស់យប់ថ្ងៃទី០១ឆ្លងឆ្នាំ មនុស្ស៨នាក់ស្លាប់ ៩នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងទីន័រ បុកជាមួយរថយន្តតូរីស

6170

(កំពង់ស្ពឺ)៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៨នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក៩នាក់ផ្សេងទៀត រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងទីន័រ បុកជាមួយរថយន្តតូរីសនៅផ្លូវជាតិលេខ៤១ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាម៉ោង២៣៖៤០នាទីយប់ថ្ងៃឆ្លងឆ្នាំ២០១៩ ចូល ឆ្នាំ២០២០។

បើតាមការបញ្ជាក់ពីឧត្តមសនីយ៍ត្រី ញ៉ែម សៅ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា​ គ្រោះថ្នាក់ចរាចរខាងលើស្លាប់៨ (ស្រី៥ ប្រុស៣) និងរបួសធ្ងន់៩នាក់ ក្នុងនោះមានអ្នកពោះធំ២នាក់ ដោយឡែក អ្នកបើករថយន្តតូរីសស្លាប់ ចំណែកអ្នកបើករថយន្តកុងទីន័ររត់គេចខ្លួនក្រោយកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តទេសចរណ៍ប្រភេទសាំយ៉ុង ស្លាកលេខភ្នំពេញ 2AF-2506 អ្នកបើកបរស្លាប់ រថយន្តបើកបរពីទិសខាងជើងទៅត្បូង បានរេចង្កូត ចូលគន្លងផ្លូវផ្នែកខាងឆ្វេងដៃនៃរថយន្តដឹកទំនិញស៉ីម៉ង់ ម៉ាក HINO ពាក់ស្លាកលេខភ្នំពេញ 3A-5849 ធ្វើដំណើរ ពីត្បូងទៅខាងជើង៕