ជនរងគ្រោះត្រូវជាបងថ្លៃហេីយសាហាយជាមួយប្អូនថ្លៃដែលជាឃាតករ! ហេីយជនរងគ្រោះចង់អោយប្អូនស្រីបង្កេីតរបស់ខ្លួនដែលជាប្រពន្ធរបស់ឃាតករទៅឆ្ងាយទេីបមានឱកាសរស់នៅជាមួយសាហាយដែលជាប្អូនថ្លៃ!
-ឃាតកម្មលើស្តី្រវ័យជាង៣០ម្នាក់ក្នុងស្ថានភាពអាក្រាតកាយនៅចំណុចវាស្រែ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ ត្រូវបានសមត្ថកិច្ចនគរបាលវែកមុខឃាតករឃើញហើយដែលនោះគឺជាម្អូនថ្លៃរបស់ជនរងគ្រោះ៖
-អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការសហការណ៍ជាមួយនាយកដ្ឋានជំនាញរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធី ពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នា២០១៩ម្សិលមិញ នេះជនដៃដល់ក្នុងករណី( សម្លាប់) ជនរងគ្រោះឈ្មោះ ហង្ស ហ៊ន ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុក សង្កែ ខេត្តបាត់ដំបង នៅចំណុចវាលស្រែក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាល ពីព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ នោះត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការ(ឃាត់ខ្លួន)ហើយ នោះគឺឈ្មោះ ស៊ន ដាមូ (ហៅដាំ) ភេទប្រុស អាយ៣៣ឆ្នាំ រស់នៅ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ( ប្រពន្ធរបស់ជន ជនសង័្សយនិង ជនរងគ្រោះជាបងប្អូនបង្កើត)ជាមួយគ្នា ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមបទបញ្ជា និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសហការណ៍ជាមួយនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាត់ដំបង នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៩ សមត្ថកិច្ចនគរបាលបានសម្រេចធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ បន្ទាប់ពីបានស្វះស្វែងរកឃើញអត្តសញ្ញាណពិតរបស់ជនរងគ្រោះតែប៉ុន្មានម៉ោងរួចមក ។
លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតដល់វេលាព្រឹកថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០ នេះជនសង័្សយឈ្មោះ ស៊ន ដាមូ( ហៅដាំ) បានឆ្លើយសារភាពអំពីសកម្មភាព របស់ខ្លួនដែលបានប្រព្រឹត្តិចំពោះបងថ្លៃស្រីឈ្មោះ ហង្ស ហ៊ន កាលពីរាត្រីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ នោះនៅចំណុចវាលស្រែភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រាកដមែន ។
លោកវរសេនីយ៍ឯក នាយការិយាល័យ បានឲ្យដឹង បន្តថា មូលហេតុដែលនាំទៅដល់ការ សម្លាប់ជនរងគ្រោះគឺដោយសារជនសង័្សយរូបនេះមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយជនរងគ្រោះ ហើយក្នុងរយៈពេលចុងក្រោយនេះជនរងគ្រោះមានបំណងឲ្យប្អូនស្រីបង្កើតរបស់ខ្លួនដែលត្រូវជាប្រពន្ធរបស់ជនសង័្សយចាកចេញទៅទីឆ្ងាយ ដើម្បីខ្លួនជាមួយជន សង័្សយបានរស់នៅជាមួយគ្នាក្នុងឋានៈជាប្តីប្រពន្ធ ។ នៅទីបំផុតជនសង័្សយបានប្រើប្រាស់វិធីនាំជនរងគ្រោះយកទៅសម្លាប់ចោលដោយប្រើប្រាស់ខ្សែរិតកសម្លាប់ដើម្បីដោះស្រាយបញ្ហាស្នេហាត្រីកោណមួយនេះព្រោះតែខ្លួនមិនអាចធ្វើនូវអ្វីដែលជាបំណងរបស់ជនរងគ្រោះបាន និងបំណងយកទ្រព្យរបស់ជនរងគ្រោះនៅក្រោយពេលស្លាប់ ។
នៅខណៈពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីប្រមែប្រមូលភស្តុតាងផ្សេងៗទាក់ទងជាមួយនឹងករណី(ឃាតកម្ម)នេះ ។ ក្នុងនាមស្នងការនៃស្នងការដ្ឋននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណចំពោះការចូលរួមសហការណ៍ផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់ព័ត៌មាននិងភស្តុតាងនានារហូតឈានទៅធ្វើការវែកមុខឃាតករដៃឆៅរូបនេះ យកទៅផ្ទន្ទាទោសតាមផ្លូវច្បាប់ ៕