សំរាមមិនគួរឲ្យស្អប់ ដូចអ្នកចោលសំរាម! ​ទិដ្ឋាភាពមាត់ព្រែកកំពត បន្ទាប់ពីឆ្លងឆ្នាំរួចបន្សល់ទុកនៅសំរាមជាច្រើន!

58

នៅយប់ថ្ងៃទី31ខែធ្នូបងប្អូនប្រជាពលរដ្ឋតែងតែប្រារព្ធពិធីជួបជុំគ្នាដើម្បីជាការអបអរត្រៀមឆ្លងចូលឆ្នាំថ្មីដោយអ្នកខ្លះជួបជុំមិត្តភក្កិបងប្អូននៅឯផ្ទះចំណែកអ្នកខ្លះក៏បានទៅជួបជុំនៅតាមសួនច្បារឬតាមមាត់ទន្លេនិងសមុទ្រ ជាដើមជាហេតុធ្វើឲ្យមានមនុស្សយ៉ាងច្រើនកោះកររីឯសំរាមទៀតសោតក៏ច្រើនផងដែរ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា:Phou-Samboបានបង្ហោះរូបភាពអមជាមួយនឹងការសរសេររៀបរាប់ថា៖ហួសចិត្តក្រោយពីរហូបចុកឆ្លងឆ្នាំសប្បាយរីករាយក្រលែងមើលសុទ្ធតែសំរាម អត់ចេះអាណិតពួកគាត់ដែលជាអ្នកប្រមូលទេឬម្នាក់ៗភាគច្រើនសុទ្ធតែចេះអក្សរមិនមែនល្ងង់ខ្លៅទេគ្រានតែគ្មានមាយាទ។

មួយចំនួនបន្ទាប់ពីរហូបសប្បាយរួចហើយគាត់ចេះរៀបចំប្រមូលសំរាមទុកដាក់បានល្អតែមួយចំនួនទៀតមហាវេទនាមិនដឹងថ្ងៃណាទើបគាត់ចេះភ្ញាក់ខ្លួន។