រាជធានីភ្នំពេញ ៖ ប៉ូលិសដេញចាប់មុខសញ្ញាឆក់ ត្រូវឡានបុកនោះ ពេលនេះភរិយាគាត់ដង្ហេីយរកសប្បុរសជនជួយឧបត្ថម្ភប្ដីគាត់ផង ព្រោះគាត់ហូបអ្វីមិនទាន់បានឡេីយ បានតែបបរបាញ់បញ្ជូនតាមមាត់ អីលូវកំពុងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃ ។
សូមចូលរួមសោកស្ដាយ និងកោតសរសេីរចំពោះការលះបង់នេះ ដើម្បីបុព្វហេតុបង្ក្រាបទប់ស្កាត់ រាល់បទល្មើសក្នុងនាមជាកងកម្លាំងសមត្ថកិច្ច រក្សាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ!។
បងប្អូនអាចឧបត្ថម្ភគាត់ដោយផ្ទាល់ តាមរយះលេខទូរស័ព្ទ 010835948 ដែលជាលេខប្រពន្ធរបស់គាត់ ដេីម្បីចៀសវាសការក្លែងបន្លំបោកប្រាស់ ឬមានអ្នកយកទៅបង្ហោះបន្ត ដាក់លេខទូរស័ព្ទផ្សេងពីនេះ សូមមេត្តាសាកសួរ អោយបានច្បាស់លាស់ ឬទំនាងទំនងចុះទៅសួរសុខទុក្ខបាន នៅស្នាក់នៅអាគារជំនាញឆ្អឹង នៃមន្ទីរពេទ្យលោកសង្ឃ ។
សូមបញ្ជាក់ថា អតីតមន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ដែលទេីបផ្ទេរភារកិច្ចទៅបម្រេីការនៅការិយាល័យប្រឆាំងគ្រឿងញៀនគាត់មានឈ្មោះ សួន ភា អាយុ៣៨ឆ្នាំ នៅមុនកើតហេតុ គាត់បានឃេីញជនសង្ស័យដែលជាមុខសញ្ញាឆក់ ទេីបមានចិត្តជួយក្នុងនាមជាកងកម្លាំង តែសោកស្ដាយបែរជួបគ្រោះថ្នាក់ រថយន្តបុកដួលបោកនឹងថ្នល់យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបានបេីករត់បាត់ មុខសញ្ញាក៏រត់បាត់ទៀត កាលពីវេលាម៉ោងជិត០៤ទាបភ្លឺ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចស្តុបឌេអិន ផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា ភ្នំពេញ៕