ហ៊ានទេ?​ លោកជំទាវសៀង ចាន់ហេង ប្រកាសឲ្យលុយ៧ម៉ឺនដុល្លារ បើអាចរកក្រុមហ៊ុនថៃ សាងសង់ស្ពានអាកាសថ្មើរជើងអស់ត្រឹម៥ម៉ឺនដុល្លារដូចគេនិយាយមែន

230

ក្រោយពេលសម្ពោធអោយបើកដំណើរការជាផ្លូវការនូវស្ពានអាកាសថ្មើរជើងថ្មីមួយនៅទីរួមខេត្តកំពុងស្ពឺ ដែលជាស្ពានអាកាសដំបូងគេមួយនៅក្នុងខេត្តនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ មិនបានប៉ុន្មានផងស្រាប់តែ មានការរិះគន់ពេញបណ្តាញសង្គម Facebook ដោយមានការប្រៀបធៀបមួយថាស្ពានអាកាសនៅប្រទេសថៃ គេសាងសង់អស់ប្រាក់ត្រឹម ៥ម៉ឺនដុល្លារ ចំណែកឯស្ពានអាកាសស្រុកខ្មែរ សង់អស់៤០ម៉ឺនដុល្លារ។

ជុំវិញករណីរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ ត្រូវបានគេបកស្រាយថា ស្ពានអាកាសថ្មើរជើងមួយនេះមានតំលៃសរុបពិតប្រាកដគឺ ៣១ម៉ឺនដុល្លារ ដោយរាប់បញ្ចូលទាំង ការធ្វើចិញ្ចើមផ្លូវថ្មើរជើងចំងាយជាង ១៦០មផងដែរ មិនមែន ៤០ម៉ឺនដុល្លារដូចការរិះគន់នោះទេ។ ក្នុងនោះដែរថវិការក្នុងការកសាងស្ពានមួយនេះ មិនមានការចំណាយថវិការជាតិនោះឡើយ ដោយនេះជាការឧបត្ថម្ភពីសំណាក់ លោកជំទាវឧកញ៉ា សៀង ចាន់ហេង ដែលជាម្ចាស់ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ទាំងស្រុង។ ទន្ទឹមនឹងការរិះគន់នេះដែរ លោកជំទាវឧកញ៉ា សៀង ចាន់ហេង ក៏បានចូលទៅ Comment ឆ្លើយតបទៅកាន់អ្នករិះគន់ថា “យើងមិនចង់ឈ្នះចង់ចាញ់អីទេ បើស្ពាននៅថៃគេសាងសង់ម៉ូតនោះ តម្លៃ ៥ មុីន ដុល្លា យើង អោយ ៧ ម៉ឺនដុល្លា អោយហៅ ក្រុមរិះគន់នោះ ទៅហៅក្រុមហ៊ុននោះមកសាងសង់អោយយើង ដាក់នៅខេត្តកំពង់ស្ពឺ ២ កន្លែងទៀត ផង តែប្រយ័ត្ន តែហៅក្រុមហ៊ុនថៃមក កសាងមិនបាន ទេនោះ គួរតែ បីកំផ្លៀងរាប់មួយទេមើលទៅ”៕​

 

 

 

 

 

ប្រភព៖ Khmer Note