Japan Airlines free សំបុត្រយន្តហោះទៅ-មក ៥០,០០០សំបុត្រ ដើម្បីអបអរការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២០

206

ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ (Japan Airlines) និយាយថា ខ្លួននឹងផ្តល់ជូននូវសំបុត្រធ្វើដំណើរទៅមក (round-trip) ចំនួន ៥០,០០០សំបុត្រ ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅហើយ។ ប៉ុន្តែយ៉ាងណាវាមិនទំនងថានឹងគ្រប់គ្រាន់នោះទេ ដោយសារថាប្រទេសនេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ធំៗ ជាក់ស្ដែងគឺកីឡាអូឡាំពិក។ សំបុត្រទាំងនេះគឺសម្រាប់ជើងហោះហើរដែលចាកចេញពីទីក្រុង Tokyo (ព្រលាន Haneda) ឬ Osaka (ព្រលាន Itami/Kansai) ដើម្បីទៅកាន់ទិសដៅ ១ ក្នុងចំណោមទិសដៅចំនួន ៤ នៅក្នុងប្រទេសជប៉ុន ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់។ ការផ្ដល់ជូននេះគឺដើម្បីលើកទឹកចិត្តអ្នកទេសចរ ឱ្យពួកគាត់ចេញទៅទទួលយកបទពិសោធន៍ក្រៅទីក្រុងដែលគ្រោងនឹងប្រារព្ធព្រឹត្តការណ៍ដ៏អស្ចារ្យនោះ។

ក្រុមហ៊ុនជប៉ុនអ៊ែរឡាញបាននិយាយថា “ប្រទេសជប៉ុនគឺមានអ្វីដែលប្រសើរជាងភ្លើងពណ៌នាពេលរាត្រីនៅក្នុងទីក្រុង” អ្នកទេសចរអាចស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ និងការអនុវត្តវប្បធម៌ប្លែកៗ តាមរយៈការរុករកតំបន់ផ្សេងៗគ្នារបស់ប្រទេសជប៉ុន។ យោងតាមការស្រាវជ្រាវទេសចរណ៍ JTB បានឱ្យដឹងថា ប្រជាជនបរទេសជិត ២.៥លាននាក់ បានមកលេងប្រទេសជប៉ុន គិតត្រឹមក្នុងខែតុលា ឆ្នាំ២០១៩។ ហើយឧស្សាហកម្មទេសចរណ៍ក៏បានបង្កើតប្រាក់ចំណូលចំនួន ៣៧ពាន់លានដុល្លារ សម្រាប់ប្រទេសនេះក្នុង ឆ្នាំ២០១៧ ផងដែរ។

ប៉ុន្តែស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញថា អ្នកដំណើរធ្វើដំណើរកម្សាន្តយ៉ាងច្រើនកុះករទៅតំបន់ Kanto ក៏ដូចជាតំបន់ Kansai ជាមួយ Osaka និង Kyoto ផងដែរ។ តំបន់ជនបទតូចជាងមុនមិនអាចចាប់យកប្រាក់បានច្រើនពីឧស្សាហកម្មទេសចរណ៍ទេ ប៉ុន្តែការផ្សព្វផ្សាយរបស់ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ អាចជួយជំរុញឱ្យភ្ញៀវទេសចរធ្វើដំណើរទៅទីឆ្ងាយ។ យោងតាមអាយុកាលនៃការបម្រើសេវាដល់ភ្ញៀវ ការធ្វើវិវេចនាដោយអ្នកដំណើរ ការផ្តល់ជូនសេវា និងប្រាក់ចំណេញ ក្រុមហ៊ុនជប៉ុនអ៊ែរឡាញត្រូវបានជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទី១០ នៅលើពិភពលោកដោយ AirlinesRatings.com ។

ដើម្បីស្នើយកសំបុត្រយន្តហោះ FREE នេះអ្នកត្រូវ៖ ​- ជាសមាជិកធនាគារ JAL Mileage ។​ – ត្រូវមានលិខិតឆ្លងដែននៅក្រៅប្រទេសជប៉ុន ឬប្រសិនបើអ្នកមានទីលំនៅអចិន្ត្រៃយ៍នៅក្រៅប្រទេសជប៉ុន។ – ធ្វើដំណើរមកកាន់ជប៉ុនចន្លោះពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ និងថ្ងៃទី៣០ ខែកញ្ញា។ – អ្នកនឹងដឹងពីកន្លែងដែលអ្នកនឹងត្រូវទៅក្នុងរយៈពេលបីថ្ងៃនៃការដាក់ពាក្យសុំ។ – អ្នកអាចដាក់ពាក្យជាក្រុម ដែលអាចមានមនុស្សរហូតដល់បួននាក់។ – ជ្រើសពេលចេញដំណើរ/មកវិញ ៣ ទៅ ៤វេន នៅពេលអ្នកដាក់ពាក្យ។ – ចងចាំលេខកូដនៅក្នុងកាលបរិច្ឆេទចេញដំណើរ និងលេខជើងហោះហើររបស់អ្នកទៅកាន់ប្រទេសជប៉ុន៕

 

 

 

ប្រភព៖ Khmer Note