ស្ថាបនិក The Cake ៖ “របស់​ទាំង​នេះ​មិន​ហៅ​ថា​ជោគជ័យ​ទេ អា​ខ្មៅ ២ នឹង​គឺ​ដែក អា​ក្រោយ​វា ២ នឹង​គឺ…”

101

ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ នូវ​សហគ្រិន​តូច​ច្រឡឹង​ស្រស់​ស្អាត​មួយ​រូប​គឺ​កញ្ញា ម៉ៅ សាលីន ជា​ស្ថាបនិក The Cake, សាលា​នំ និង The Cake Factory។

ទាំង​សម្រស់​និង​ភាព​ឆ្លាតវៃ បូក​ផ្សំ​ការ​ខិតខំ​តស៊ូ​បាន​រុញ​ឲ្យ​ក្មេង​ស្រី​អាយុ​ស្រករ ២០ ស្តើង​រូប​នេះ កំពុង​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​លើ​វិថី​នៃ​អាជីវកម្ម​លក់​នំ​ខេក។ ថ្មីៗ​នេះ​កញ្ញា​បាន​ប្តូរ Profile ស្វាគមន៍​ឆ្នាំ​ថ្មី ២០២០ ដែល​មាន​រូប​របស់​ដាវ​ផ្ទាល់ ជាមួយ​រថយន្ត​សេរ៊ី​ទំនើប​ Audi និង Lexus 570 ពីរ​គ្រឿង​ផ្សេង​ទៀត​នៅ​ពី​ក្រោយ​នោះ ជាមួយ Caption ចាក់ដោត​និង​បង្កប់​អត្ថន័យ​អប់រំ​ខ្លាំង​បំផុត។

គណនី Dav Decore បាន​សរសេរ​ថា៖ “Happy TwentyTwenty !
សូមផ្ញើរពាក្យ១ទៅកាន់អ្នកដែលតែងតែយល់មិនត្រូវកន្លងមក “របស់ទាំងនេះមិនមែនហៅថាភាពជោគជ័យទេ”
អាខ្មៅ២នឹងគឺដែក អាក្រោយវា២នឹងគឺ ដីនិងសុីម៉ង់
ហើយទាំងនោះទៀតសោត ជារបស់ក្រៅខ្លួនទេ អ្វីដែលសំខាន់និងជាតម្លៃដ៏ខ្ពស់នោះគឺ ចិត្ត ការគិត និងការប្រតិបត្ត ទាំងនេះជាភាពពិតយកលុយទិញមិនបាន”៕