ខ្លាំងមែន! លោកគ្រូកសិកម្ម នី ណាក់ ហៅលោកជំទាវឧកញ៉ា សៀង ចាន់ហេង ថា”ជំទាវបីកំផ្លៀងរាប់មួយ” និងស្នើឲ្យចេញរបាយការណ៍ចំណាយលំអិត លើការសង់ស្ពាន…

874

ក្រោយពេលសម្ពោធអោយបើកដំណើរការជាផ្លូវការនូវស្ពានអាកាសថ្មើរជើងថ្មីមួយនៅទីរួមខេត្តកំពង់ស្ពឺ ដែលជាស្ពានអាកាសដំបូងគេមួយនៅក្នុងខេត្តនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ មិនបានប៉ុន្មានផងស្រាប់តែ មានការរិះគន់ពេញបណ្តាញសង្គម Facebook ដោយមានការប្រៀបធៀបមួយថាស្ពានអាកាសនៅប្រទេសថៃ គេសាងសង់អស់ប្រាក់ត្រឹម ៥ម៉ឺនដុល្លារ ចំណែកឯស្ពានអាកាសស្រុកខ្មែរ សង់អស់៤០ម៉ឺនដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ ត្រូវបានគេបកស្រាយថា ស្ពានអាកាសថ្មើរជើងមួយនេះមានតំលៃសរុបពិតប្រាកដគឺ ៣១ម៉ឺនដុល្លារ ដោយរាប់បញ្ចូលទាំង ការធ្វើចិញ្ចើមផ្លូវថ្មើរជើងចំងាយជាង ១៦០មផងដែរ មិនមែន ៤០ម៉ឺនដុល្លារដូចការរិះគន់នោះទេ។ ក្នុងនោះដែរថវិការក្នុងការកសាងស្ពានមួយនេះ មិនមានការចំណាយថវិការជាតិនោះឡើយ ដោយនេះជាការឧបត្ថម្ភពីសំណាក់ លោកជំទាវឧកញ៉ា សៀង ចាន់ហេង ដែលជាម្ចាស់ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ទាំងស្រុង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការរិះគន់នេះដែរ លោកជំទាវឧកញ៉ា សៀង ចាន់ហេង ក៏បានចូលទៅ Comment ឆ្លើយតបទៅកាន់អ្នករិះគន់ថា “យើងមិនចង់ឈ្នះចង់ចាញ់អីទេ បើស្ពាននៅថៃគេសាងសង់ម៉ូតនោះ តម្លៃ ៥ មុីន ដុល្លា យើង អោយ ៧ ម៉ឺនដុល្លា អោយហៅ ក្រុមរិះគន់នោះ ទៅហៅក្រុមហ៊ុននោះមកសាងសង់អោយយើង ដាក់នៅខេត្តកំពង់ស្ពឺ ២ កន្លែងទៀត ផង តែប្រយ័ត្ន តែហៅក្រុមហ៊ុនថៃមក កសាងមិនបាន ទេនោះ គួរតែ បីកំផ្លៀងរាប់មួយទេមើលទៅ”។

ក្រោយពីបានឃើញការឆ្លើយតបរបស់លោកជំទាវដូចនេះ លោកនី ណាក់ ដែលជាគ្រូកសិកម្មល្បីល្បាញម្នាក់ និងសកម្មក្នុងការរិះគន់រឿងអយុត្តិធម៌ផ្សេងៗតាមហ្វេសប៊ុក ក៏បាននិយាយថា ដើមឆ្នាំ២០២០ ?? ប្រយោគពិឃាត✊ជំទាវឧកញ៉ា បានមានប្រសាសន៍ថា បីកំប្លៀងរាប់មួយ ជាសារឆ្លើយតបទៅកាន់អ្នករិះគន់រឿងស្ពានឆ្លងផ្លូវនៅខេត្តកំពង់ស្ពឺ សាងសង់អស់ថវិកា ៤០ម៉ឺនដុល្លា។ ? កិត្តិយស លុយកាក់ សំបូរហូរហៀរ ប៉ុន្តែ មានសារជាតិជាមនុស្សប្រើប្រាស់នូវអំពើហឹង្សានិយមសំរាប់ដោះស្រាយបញ្ហា ?។ មានលុយសាងសង់ស្ពាន ៤០ ម៉ឺដុល្លា មិនដឹងថា លុយនោះបានមកពីប្រភពស្អាតស្អំ ឬប្រភពខ្មៅឡើយ បានជា និយាយស្តីចេញមក មិនសក្តិសមជាមួយកិត្តិយស បុណ្យសក្តិ បែបនេះ ?។

លោកបានបន្ថែមថា៖ ខ្ញុំផឹកកាហ្វេទឹកកក ១កែវ ថ្លៃធម្មតា ១០០០០រៀល ប៉ុន្តែ លោកជំទាវឧកញ៉ាស្អីនោះ គាត់ប្រាប់ថា គាត់ផឹកកាហ្វេមួយកែវដូចគ្នានេះ ថ្លៃ១០០០០០រៀល។ បើអ្នកណាហ៊ានថា កាហ្វេដែលគាត់ផឹក ថ្លៃ គឺ ប្រយ័ត្នត្រូវបីកំផ្លៀងរាប់មួយ។ ជំទាវ ល្ងីល្ងើពកថ្ងាស ពេកហើយ ??។ ជំទាវគួរតែអរគុណអ្នកដទៃដែលគេរិះគន់ ព្រោះគេចង់អោយជំទាវសល់លុយច្រើន យកទៅធ្វើអ្វីជាប្រយោជន៍បានច្រ់ើនជាងនេះ។ បើជំទាវយល់ថាគេរិះគន់ខុស ជំទាវចេញផ្សាយរបាយការណ៍ចំណាយលំអិតភ្លាមមក នោះទើបគេហៅថាអ្នកចេះដឹង។ ធាតុពិត ជំទាវអត់ដែលចូលសាលារូបនោះ ចង់អួតបង្ហាញថា ខ្លួនមានលុយច្រើន មានចិត្តល្អ ហ៊ានលះបង់ទ្រព្យដ៏ច្រើនដើម្បីជួយសង្គម ទើបបានជាខំបំប៉ោងតួលេខនៃការសាងសង់ស្ពាននេះអោយខ្ពស់ ដើម្បីយកមុខមាត់ល្បីល្បាញ យកស្នាដៃ ប៉ុន្តែ អ្វីដែលជំទាវគិត គឺមិនដូចទេវតាគិតឡើយ។ អោយគេ៧ម៉ឺនមកសាងសង់ស្ពានថ្មី ព្រោះជំទាវដឹងហើយថា គ្មាននរណាមកធ្វើតាមសំដីរបស់ជំទាវឡើយ ព្រោះជំទាវមានខ្សែធំ មានសិទ្ធិ មានលទ្ធភាព មានអំណាចដើម្បីធ្វើទុក្ខបុកម្នេញមិនអោយក្រុមហ៊ុនដទៃ អាចចូលមកដេញថ្លៃយកគំរោងនោះបានឡើយ។ ជំទាវ ចាស់ហើយ ធ្វើបុណ្យច្រើនហើយ ហេតុម្តេចបានជាមានចិត្តពិសសពុលខ្លាំងម្លេះ? បើគេរិះគន់ជាន់ពន្លិចមិនថាទេ គឺគេរិះគន់ចងអោយជាតិរីកចំរើន បែរជាចង់ បីកំផ្លៀងរាប់មួយ ទៅវិញ។ បុណ្យដែលជំទាវធ្វើ វាមិនស្មើនឹង អ្នកសុំទានម្នាក់រើសសំរាមតាមផ្លូវឡើយ ព្រោះចេតនារបស់គេល្អជាងជំទាវ ដែលធ្វើបុណ្យដើម្បីតែសំដែងអោយឃើញថាខ្លួនឯងល្អ៕