ជួយស៊ែរបន្តផង!! គ្រោះថ្នាក់ណាស់សូមបងប្អូនដែរនិយមចិញ្ចឹមត្រីនេះតាមផ្ទះ​ទាំងអស់ កុំ​យក​ត្រី​នេះ​ទៅ​ប្រលែង​ក្នុង​បឹង ឬ​ទន្លេ​ជា​ដាច់​ខាត​!

4068

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ Vuthy Chey បាន​បង្ហោះ​សារ​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា :

ខ្ញុំ​មិនមែន​ជា​អ្នក​ជលផល​ទេ​ប៉ុន្តែ រឿង​នេះ​វា​អាច​ប៉ះពាល់​ដល់​កសិផល​នេសាទ​របស់​កម្ពុជា​ទាំង​មូល។ ខ្ញុំ​ដឹង​ថា​ ខាង​ជលផល​ កំពុង​ជួប​បញ្ហា​ច្រើនដែលដោះស្រាយមិនចេញដូច គ្នា​ជាមួយ​វិស័យ​កសិកម្ម។ ខ្ញុំ​សូម​លើក​យក​ពូជ​ត្រី​ម្យ៉ាង​ដែល​គ្រោះ​ថ្នាក់​បំផុត​នោះ​គឺ​ suckermouth catfish(បើ​បងប្អូន​ណា​ស្គាល់​ឈ្មោះ​វា សូម​ជួយ​comment​ឈ្មោះ​វា​នៅ​ខាង​ក្រោម​ផង)​ វាជា ត្រី​មួយ​ប្រភេទ​ដែលគេចូលចិត្ត​​ចិញ្ចឹម​តាម​ផ្ទះ​ គេទិញ​វា​ទៅ​ចិញ្ចឹម​ដើម្បី​សំអាត​អាង​ត្រី​។


លក្ខណៈ​ពិសេស​របស់​ត្រី​suckermouth catfish:
*1-វា​អាច​រស់នៅ​ក្នុង​ទឹក​កខ្វក់
*2- វា​ស៊ីុ​មិន​រើស​មុខ​(អត់​តែ​ថ្ម​និង​លោហ)
*3- ការ​បង្ក​កំណើត​របស់​វា​មាន​វិសាលភាព​ធំធេង​ជាមួយ​និង​ល្បឿន​លឿន
*4- ត្រី​នេះ​មាន​សមត្ថភាព​បំផ្លាញ​ភាព​សំបូរ​បែប​នៅ​ក្នុង​ទន្លេ​ បឹង​ ( Marine ​diversity both creatures and food resources ) … ដោយ​វា​ចូល​ចិត្ត​ស៊ីុ កូន​ត្រី​ផ្សេងៗទៀត​ដែលទើប​ញាស់។
*5- វា​មាន​សមត្ថភាព​ដណ្ដើម​ចំណី​ខ្លាំង​ជាងគេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ត្រី​ដទៃ​ខ្វះ​ចំណី​ក្នុង​ការបន្ត​ជីវិត​និង​ការ​បង្ក​កំណើត។


បច្ចុប្បន្ន​ត្រី​នេះ​កំពុង​វាយប្រហារ​ចំណូល​របស់​ប្រជាកសិករ​នេសាទ​នៅ​កម្ពុជា​ក្រោម។
ដូច្នេះ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​សារ​មួយ​នេះ​អាច ទៅ​ដល់​អ្នក​ចិញ្ចឹម​ត្រី​តាម​ផ្ទះ​ទាំងអស់ កុំ​យក​ត្រី​នេះ​ទៅ​ប្រលែង​ក្នុង​បឹង ឬ​ទន្លេ​ជា​ដាច់​ខាត​(ជា​ពិសេស​បឹង​ទន្លេសាប)។
វត្ត​មាន​របស់​ត្រី​នេះ​នឹង​បង្ក​ជា​ជំងឺ​មហារីក​ដែល​គ្មាន​ថ្នាំ​ព្យាបាល​នោះ​ទេ។
ខ្ញុំ​សង្ឃឹម​ទៀត​ថា​បញ្ហា​នេះ​អាច​ទទួល​បាន​ការ​ចូល​រួម​ពី​ខាង​ ភ្នាក់ងារ​ពាក់ព័ន្ធ។