ក្តៅៗ! សម្តេច​តេជោ​ បាន​អញ្ជើញ​ដល់​កន្លែង​បាក់អគារនៅ​ខេត្តកែបហើយ

185

គិតត្រឹម​ម៉ោង ៩៖ ៤៤ នាទី​នេះ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​​​អញ្ជើញ​ទៅ​ដល់​កន្លែង​កើត​ហេតុ​បាក់អគារ​កម្ពស់​៧ ជាន់​នៅខេត្តកែបហើយ ។ នៅវេលាម៉ោង ៤:១៥ នាទីរសៀល នាថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ មានករណីបាក់ រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៧ ជាន់មានទីតាំងស្ថិតនៅផ្លូវឡើងវត្តសមាធិ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

មកទល់ពេលនេះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំខេត្ត កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹកដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរនៃអគារបាក់បែកនៃការដ្ឋាននេះ និងបានបង្កើតក្រុមការងារប្រចាំការជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ។ គិត​រហូត​មក​ដល់​ពេលនេះ​មានមនុស្ស​រង​គ្រោះស្លាប់ចំនួន៤ ។

” />