សូមចូលរួមរំលែកទុក្ខ! មួយគ្រួសារ ត្រូវអគារបាក់សង្កត់ពីលើស្លាប់ទាំងអស់ គួរឲ្យសង្វែកណាស់!

1645

កែប ៖ នៅកាលពីថ្ងៃទីទី០៣ ខែមករា ឆ្នាំ២០២០នេះ កន្លងទៅនេះ មានហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ ហេតុការណ៍បាក់អគារ៧ជាន់នេះ បានធ្វើឲ្យមានមនុស្សជាច្រើននាក់បានស្លាប់ និង រងរបួសផងដែរ ។

នៅក្នុងនោះដែរគេឃើញមានក្រុមគ្រួសារមួយត្រូវដែលមានប្តីមានប្រពន្ធ និងកូន២នាក់ ត្រូវបានអគាររលំបាក់ពីលើស្លា ប់ទាំងអស់មិនមានសល់អ្នកណាម្នាក់ឡើយ ហេតុការណ៍នេះត្រូវបានគេចាត់ទុកថាជាហេតុការណ៍ដ៏សែនអាក្រក់ខ្លាំងបំផុតនៅសម្រាប់កម្ពុជានៅដើមឆ្នាំ២០២០នេះ ។

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។

គួរបញ្ចាក់ផងដែរថា ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២:០០ ថ្ងៃត្រង់ ​ថ្ងៃទី៥ខែមករានេះ លទ្ធមានដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ ) ស្លាប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ ) បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )។