សម្តេចបញ្ចាក់ថា មិនមានការដកអភិបាលខេត្តកែបទេ តែអ្នកដែរត្រូវដកនោះគឺមន្រ្តីរបស់សម្តេច

26248

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខឹងមន្រ្តីរបស់ខ្លួន និងអ្នកផ្សេងទៀត ដែលផ្ញើសារទៅសម្តេចតាម WhatsApp ដើម្បីស្នើឲ្យសម្តេចដកលោក កែន សត្ថា អភិបាលខេត្តកែប បន្ទាប់ពីអគារកម្ពស់៦ជាន់ បាក់រលំនៅក្រុងកែប។ សម្តេចនាយករដ្ឋមន្រ្តី បកស្រាយថា ក្នុងអំឡុងពេលនេះ រឿងដែលសំខាន់បំផុត គឺជួយសង្រ្គោះអាយុជីវិតអ្នកដែលស្ថិតក្នុងគំនរអគារ មិនមែនត្រូវគិតពីរឿងដកអ្នកនេះ-អ្នកនោះចេញពីតំណែងឡើយ។

ប្រមុខរដ្ឋាភិបាល ប្រកាសប្រាប់អ្នកកាសែតនៅកន្លែងបាក់អគារថា នឹងចាត់ការលើអ្នកដែលផ្ញើសារទាំងនោះ ដើម្បីទុកជាព្រមាន។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ដូច្នេះថា៖«មិនមានការដកអភិបាលខេត្តកែបទេ ព្រោះអភិបាលខេត្ត មិនជាប់ពាក់ព័ន្ធនឹងបញ្ហានឹងទេ ទោះជាបញ្ហានឹងកើតឡើងក្នុងដែនដីរស់ខ្លួនក៏ដោយ។ តែខ្ញុំ នឹងចាត់ការលើមន្រ្តីរបស់ខ្ញុំទៅវិញទេ ដែលវាយសារចូល WhatsApp របស់ខ្ញុំ និងបង្ហោះលើហ្វេសប៊ុក ឲ្យខ្ញុំ ដកអ្នកនេះ ដកអ្នកនោះ ដើម្បីទុកជាការព្រមាន»។

 


ប្រភព​ thmeythmey.com