ហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា :
យុទ្ធជននេះគាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅ ម៉ោង2ហើយ អ្នកមកជាមួយ គេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថាគាត់ស្គាល់អ៊ំ អាត់ ខែម ម្ចាស់ហាងរាយការណ៍មកលោក ស្នងការ ទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើង ជួបលោក ស្នងការ លោក ស្នងការ សួរ គាត់ថាលឺឈ្មោះអ៊ំ ចេះថាទៅ ខ្លាចគេវាយ ។ (ព្រឹកនេះ លោក ស្នងការ ជួនចំនួន 200,000 រៀលឲ្យទៅសងម្ចាស់ហាងគេ )