ក្រោយឧបទេវហេតុរលំ​អគារ ឧកញ៉ាហ៊ុន តូ បានមកបន់ស្រន់នៅលេីកំពូលភ្នំសុំអោយម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃប្រឹក្សា ជួយដល់ប្រជាជនកម្ពុជា

387

ដោយយោងតាមគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឬទ្ធី បានធ្វើការបង្ហោះថា៖ វេលាម៉ោង១០ព្រឹកថ្ងៃសៅរិ៍ ទី៤ ខែមករាឆ្នាំ២០២០លោកឧកញ៉ា ហ៊ុន តូ បានមកបន់ស្រន់នៅលេីកំពូលភ្នំតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យសុំអោយ ម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃប្រឹក្សាអារុក្ខអារក្ខអ្នកតាដែលជាអ្នកគ្រប់គ្រងព្រៃភ្នំក្រំថ្មនេះសុំអោយជួយដល់ប្រជាជនកម្ពុជាយេីងទាំងអស់គ្នាអោយបរវៀសជៀសឆ្ងាយកុំអោយជួបគ្រោះកាច់​ ចង្រៃផ្សេងៗបន្តទៀតអោយសោះ ៕