ករណីថ្មីទៀតហើយ! បុរសម្នាក់ពាក់អាវយឺតប៉ូលីស បំរុងដេញកៀបស៊ីយុវជនម្នាក់ ចុងក្រោយប៉ូលីសក្លែងក្លាយសោះ (មានវីដេអូ)

5139

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះមួយរយៈពេលថ្មីៗនេះ ទាក់ទងចំពោះតំបន់បឹងកក់ ដែលតែងតែមានជនស្លៀកពាក់សុីវិលមួយក្រុម បានចាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅទីនោះជារៀងរាល់ថ្ងៃ មិនថាយប់ ឬថ្ងៃ បង្កធ្វើឲ្យមហាជននៅក្នុងទីក្រុងភ្នំពេញ មានការព្រួយបារម្ភជាខ្លាំង និងបានស្នើសុំទៅដល់ស្នងការនគរបាលរាជធានីភ្នំពេញ សុំជួយពិនិត្យចំពោះរឿងមួយនេះផង។

ក្នុងនោះដែរ ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ ទៅលើករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀ ននៅម្តុំបឹងកក់នោះ មិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយ។

យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ មានហេតុការណ៏បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ ស្លៀកពាក់សុីវិល ហើយបានអះអាងខ្លួន គឺជាមន្រ្ដីប៉ូលីសពន្លត់អគ្គីភ័យ នៅស្រុកអង្គស្នួល បានបម្រុងនឹងចាប់បុរសម្នាក់ ពេលកំពុងដើរ នៅតំបន់បឹងកក ពេលកំពុងទៅធ្វើការ ស្រាប់តែបុរសនោះ បានជិះមកជិត រួចចោទថា មានគ្រឿងញៀ ន ហើយគំរាមវាយខ្នោះ និងចង់បា ញ់ថែមទៀតផង។

បន្ទាប់ពីមានរឿងរ៉ាវ ភ្ញាក់ផ្អើលមួយនេះបានកើតឡើងរួចមកស្រាប់តែក្រុមអ្នកសារព័ត៍មាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងដេញដោលចោទសួរទៅបុរសរូបនេះ ដោយការពិត បុគ្គលរូបនេះមិនមែនជាមន្រ្ដីប៉ូលីសនោះទេ គឺថាខ្លួនជាអ្នករស់នៅជាមួយមន្រ្ដីពន្លត់អគ្គីភ័យទៅវិញ មិនត្រឹមត្រូវប៉ុណ្ណឹងនោះទេ បុគ្គលរូបនេះថែមទាំងមានពាក់អាវយឺត ប៉ូលីស និងធ្លាប់ធ្វើសកម្មភាពនេះ ២ដងរួចមកហើយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ និងឃា ត់ខ្លួនជននេះ យកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់។

សូមទស្សនាវីដេអូខាងក្រោម