ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៣៥នាក់បានស្លាប់ និង៤៨នាក់ បានរងរបួសនៅក្នុងការរត់ជាន់គ្នា នៅពេលដង្ហែសពមេបញ្ជាការយោធាលោកឧត្តមសេនីយ៍ឯក Qasem Soleimani ដែលត្រូវបានសម្លាប់ ទៅបញ្ចុះនៅឯស្រុកកំណើតរបស់លោក ក្នុងទីក្រុង Kerman ។
វីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញពីជនជាតិអ៊ីរ៉ង់រាប់ពាន់រាប់សែននាក់ ដែលបានចូលរួមការដង្ហែសពលោកសូឡីម៉ាន អ្នកខ្លះបានដួលសន្លប់ ហើយមានអ្នកប៉ុនប៉ងជួយសង្គ្រោះអ្នកសន្លប់នៅក្នុងក្បួននោះ ស្រាប់តែមានការរត់ប្រសេចប្រសាចឡើង រហូតដល់ជាន់គ្នាបណ្តាលឲ្យស្លាប់ និងរបួសតែម្តង ។
នៅព្រឹកថ្ងៃទី៧ មករា ២០២០នេះ ការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានបង្ហាញពីចំនួន អ្នកកាន់ទុក្ខនៅក្នុងទីក្រុង Kerman ដែលមានប្រជាជនប្រមាណ ៥៣០.០០០នាក់ ។
ខាងក្រោមនេះ ជាវីដេអូរបស់ជនជាតិអ៊ីរ៉ង់ដែលស្លាប់និងរបួស ក្នុងការរត់ជាន់គ្នាក្នុងពិធីដង្ហែសព ៖
ប្រភព KBN