កាន់តែក្តៅហើយ!! យន្តហោះ F-35A ​៦​គ្រឿងរបស់អាមេរិច ​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​នៅ UAE ​សំដៅ​អ៊ីរ៉ង់​ហើយ​

16936

​បើ​តាម​ប្រភព jewishpress ​បាន​បញ្ជាក់​ថា​នៅ​មុន​នេះ​បន្តិច ​យន្ដហោះ​ចម្បាំង​ល្អ​ផុត​លេខ​របស់​អាមេរិក F-35A ​៦​គ្រឿង ​របស់​អាមេរិក​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​នៅ UAE ​ហើយ ​សំដៅ​ទៅ​កាន់​ប្រទេសអ៊ីរ៉ង់។

​នៅ​យប់មិញ​នេះ ​អ៊ីរ៉ង់ ​ជា​ការ​សង​សឹក​អាមេរិក​ដែល​សម្លាប់​មេ​ទ័ព​កំពូល​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣​កន្លង​ទៅ​នោះ ​បាន​បាញ់​មីស៊ីល​១០​គ្រាប់​ទៅ​កាន់​មូលដ្ឋាន​ទ័ព​របស់​អាមេរិក​២​នៅ​ទឹក​ដី​អ៊ីរ៉ាក់ បណ្ដាល​ឱ្យ​មាន​ការ​ខូច​ខាត ប៉ុន្តែ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នោះ​ទេ។ ​លោក ត្រាំ ​បាន​កោះ​ហៅ​ប្រជុំ​ជា​បន្ទាន់ ​ចំពោះ​ទង្វើ​របស់​អ៊ីរ៉ង់​នេះ។

​ស្រាប់​តែ​មុន​នេះ​បន្តិច ​មាន​ដំណឹង​មក​ថា ​យន្តហោះ​ចម្បាំង​ល្អ​ផុត​របស់​ដែល​ទុក​នៅ UAE ​នោះ ​បាន​ចេញ​ប្រតិបត្តិការ​បាត់​ទៅ​ហើយ។ ​គេ​ឃើញ​មាន​យន្តហោះ F-35A ​៦​គ្រឿង ​បាន​ហោះ​ចេញ​ពី​មូល​ដ្ឋាន​ទ័ព​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អារ៉ាប់​រួម​នេះ​។ ​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ស្ថានភាព​កាន់​តែ​ក្ដៅ​ឡើង​ហើយ ​និង​ផុស​ស្រួយ​បំផុត​ក្នុង​ការ​ឈាន​ទៅ​រក​សង្គ្រាម​ក្នុង​តំបន់​៕