អ្នកដំណើរព្រលឹងចុងសក់ ក្រោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានបង្វែរការហោះហើរទាំងអស់ចេញពី ដែនអាកាសអ៊ីរ៉ង់

2191

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានបង្វែរការហោះហើរទាំងអស់ចេញពីដែនអាកាសអ៊ីរ៉ង់។ នេះគឺជាអ្វីដែលក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទូរទស្សន៍CNN ។

ដោយមើលឃើញពីការវិវឌ្ឍន៍ចុងក្រោយនៅក្នុងតំបន់ រាល់ការហោះហើររបស់អេសអេទាំងក្នុងនិងខាងក្រៅអឺរ៉ុប ត្រូវបានបង្វែរចេញពីដែនអាកាសអ៊ីរ៉ង់ហើយបន្ទាប់ពីមានស្ថានការណ៍តានតឹង ពោលគឺក្រោយពីអុីរ៉ង់បានឆ្លើយតបទៅអាមេរិចវិញក្រោយពីធ្វើពិធីបុណ្យស.ព មេទ័ពសូឡីម៉ានីរួច ដោយបានបា.ញ់គ្រាប់មុីសុីលជាច្រើនគ្រាប់ទៅមូលដ្ឋានទ័ពរបស់អាមេរិច ២កន្លែង។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយទៀតថា យើងកំពុងតាមដានស្ថានការណ៍នេះឱ្យបានដិតដល់ហើយយើងនឹងធ្វើការកែសម្រួលសមស្របទៅនឹងផ្លូវរបស់យើងប្រសិនបើចាំបាច់” ។ ក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសសិង្ហបុរីតែម្តង៕