សេចក្ដីរាយការណ៍​ក្នុង​ស្រុក​ថា​ ​មី​ស៊ី​ល​អុីរ៉ង់​ ​ច្រឡំ​បាញ់​ទម្លាក់​យន្តហោះ​អ្នកដំណើរ១គ្រឿង​

6678

តេហេរ៉ង់​៖​ ​សេចក្ដីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា​ ​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយក្រែន​ ​១គ្រឿង​ ​បាន​ធ្លាក់​នៅ​ចំ​ទីក្រុង​តេហេរ៉ង់​ ​ប្រទេស​អ៊ីរ៉ង់​ ​នៅ​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​ដោយមាន​ផ្ទុក​មនុស្ស​ ​១៨០នាក់​។​ ​ភ្នាក់ងារ​សារព័ត៌មាន​ ​Al​ ​Hadath​ ​នៅ​អ៊ីរ៉ង់​ ​បាន​រាយការណ៍​ថា​ ​យន្តហោះ​នេះ​ ​អាច​ធ្លាក់​ដោយសារតែ​ការ​បាញ់​ច្រឡំ​ ​របស់​អ៊ីរ៉ង់​។​ ​យ៉ាងណាក៏ដោយ​ ​មិនទាន់​មានការ​បញ្ជាក់​ផ្លូវការ​នៅឡើយ​ទេ​។​

​នៅ​ព្រឹក​នេះ​ ​អ៊ីរ៉ង់​ ​បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ទៅលើ​មូលដ្ឋានទ័ព​ចំនួន២របស់​អាមេរិក​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​។​ ​ការវាយប្រហារ​នេះ​ ​មិនទាន់​មាន​សេចក្ដីរាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ ​និង​ការខូចខាត​នោះ​ទេ​។​



​សេចក្ដីរាយការណ៍​ពី​អ៊ីរ៉ង់​បន្ត​ថា​ ​ជើងហោះហើរ​ប្រភេទ​ ​Boeing​ ​737​ ​មួយ​គ្រឿង​ ​ដែល​ធ្លាក់​ ​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយក្រែន​ ​ក្រោយ​ហោះ​ចាកចេញ​ពី​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ ​Imam​ ​Khomeini​ ​នៅ​ទីក្រុង​តេហេរ៉ង់​ ​ដើម្បី​ឆ្ពោះទៅ​កាន់​រដ្ឋធានី​ ​Kyiv​ ​នៃ​ប្រទេស​អ៊ុយក្រែន​។​ ​មិនទាន់​មាន​សេចក្ដីរាយការណ៍​លម្អិត​ ​ជុំវិញ​ការ​ធ្លាក់​នេះ​ទេ​៕​