យោធាអាមេរិក ៨០ នាក់ហើយបាត់បង់ជីវិត ខណៈរូបភាពលាគ្រួសារទាំងស្រក់ទឹកភ្នែកមួយនេះ កំពុងចាក់បេះដូងប្រជាជនទូទាំងសកលលោក

398

បរទេស ៖ សង្គ្រាមរវាង អាមេរិក និង ប្រទេស អ៊ីរ៉ង់ បានកំពុងតែកើនឡើងកម្តៅខ្លាំងបន្ទាប់ពីលោក ប្រធានាធបតេយ្យរបស់អាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចារឲ្យកងកម្លាំងរបស់ខ្លួន ផ្តាច់ជីវិតមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់ គឺលោក កាស្សេម សូឡៃមេនី (Qassem Soleimani) កាលពីថ្ងៃសុក្រសប្តាហ៍មុន។

គួរបញ្ចាក់ផងដែរថា នៅកាលពីព្រឹកមិញនេះ អ៊ីរ៉ង់ បាញ់មីស៊ីលជាច្រេីនគ្រាប់ផ្លោងទៅកាន់មូលដ្ឋានកងទ័ពអាមេរិកប្រចាំប្រទេសIraq ។ របាយការណ៍ក្នុងតំបន់បានលើកឡើងថារ៉ុក្កែត ៥ គ្រាប់បានវាយប្រហារទៅលើមូលដ្ឋានយោធា al-Taji ដែលស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែត្រខាងជើងក្រុងបាកដាដប្រទេសIraq​ និងមូលដ្ឋានកងអាកាសអាមេរិកAl Asad ។

ហើយនៅមុននេះបន្តិចដែរលោកប្រធានាធបតេយ្យរបស់អាមេរិក ដូណាល់ ត្រាំ បានចេញបញ្ចារយន្ដហោះ​ចម្បាំង​ល្អ​ផុត​លេខ​របស់​អាមេរិក F-35A ​៦​គ្រឿង ​របស់​អាមេរិក​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​នៅ UAE ​ហើយ ​សំដៅ​ទៅ​កាន់​ប្រទេសអ៊ីរ៉ង់ហើយ​។ យន្ដហោះ F 35A ​គឺ​ជា​យន្ដហោះ​ចម្បាំង​ជំនាន់​ចុង​ក្រោយ​របស់​អាមេរិក ​និង​មាន​តម្លៃ​៩៨​លាន​ដុល្លារ​ក្នុង​១​គ្រឿង។ ​វា​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​អាមេរិក ​និង​អាច​វាយ​ប្រហារ​បាន​គ្រប់​ស្ថានភាព​សមរភូមិ​ទាំង​អស់។