ក្តៅៗ! យន្តហោះ​ចម្បាំងបំបាំងកាយ​F-35A ចំនួន​​៥២​គ្រឿងរបស់អាមេរិក ​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​​សំដៅ​អ៊ីរ៉ង់​ហើយ​

7991

បរទេស៖ តាមប្រភពព័ត៌មានមជ្ឈឹមបូព៌ាក្នុងស្រុកជាច្រើន បានឲ្យដឹងថា យន្តហោះ​ចម្បាំងបំបាំងកាយ​ F-35A Lightning II ចំនួនជាង​៥២គ្រឿងរបស់អាមេរិក បានចាកចេញពីមូលដ្ឋានទ័ពអាកាស អាល ដាហ្វ្រា(Al-Dhafra)ក្នុងប្រទេសអារ៉ាប់រួម​ សំដៅ​អ៊ីរ៉ង់​។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន​ Mirror នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

យន្តហោះចម្បាំងបានចាកចេញពីប្រទេសអារ៉ាប់រួម ប្រមាណតែ​២​នាទីប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពអាកាស អេនអាល់ អាស្សាដ(Ain Al-Asad) បានរងការ​វាយប្រហារដោយ​មីស៊ីលពីសំណាក់​អ៊ីរ៉ង់ ក្នុងស្រុកមួយនៅប្រទេសអ៊ីរ៉ាក់។

អ៊ីរ៉ង់បានគំរាមវាយប្រហារប្រទេសអារ៉ាប់រួមនិងអ៊ីស្រាអែល ប្រសិនបើមានការឆ្លើយតបចំពោះការវាយប្រហារមីស៊ីលរបស់ខ្លួនដែលប្រឆាំងនឹងកងទ័ពអាមេរិក។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា៖ «យើងកំពុងព្រមានសម្ព័ន្ធមិត្តអាមេរិកទាំងអស់ ដែលបានផ្តល់មូលដ្ឋានរបស់ពួកគេដល់កងទ័ពភេរវកររបស់ខ្លួនថា ទឹកដីណាដែលជាចំណុចចាប់ផ្តើមនៃសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវបានកំណត់គោលដៅ»។ និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអ៊ីស្រាអែល។

កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) បានបាញ់មីស៊ីលផ្លោងពីលើដីពីអ៊ីរ៉ង់ទៅលើ​មូលដ្ឋានទ័ពអាកាស Ain Al-Asad នៅទីក្រុង​ អានបា (al-Anbar) ដែលមានយោធា​អាមេរិក​មកពីចក្រភពអង់គ្លេសនិងយោធាអ៊ីរ៉ាក់។

​​មន្ទីរបញ្ចកោណក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា«ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនិងឆ្លើយតបទៅនឹងការគំរាមកំហែងនិងសកម្មភាពរបស់អ៊ីរ៉ង់ ក្រសួងការពារជាតិបានចាត់វិធានការសមស្របទាំងអស់ដើម្បីការពារកងទ័ព​របស់យើង និងសម្ព័ន្ធមិត្តក្នុងតំបន់»។ ​​

យ៉ាងហោចណាស់មានទាហានអាមេរិកចំនួន ៥០០០ នាក់បច្ចុប្បន្ននៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាម Fox News ហើយមន្ទីរបញ្ចកោណបានបញ្ជាក់ថាមិនមានផែនការដកនៅពេលនេះទេ។

មូលដ្ឋានទ័ពអាកាស អេនអាល់ អាស្សាដ(Ain Al-Asad)គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានចំនួនពីរដែលទទួលការវាយប្រហារ។ មូលដ្ឋានទី ២ នៅជិតទីក្រុង អឺប្រ៊ីល(Erbil) ក៏ត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ផងដែរ។

​អ៊ីរ៉ង់ ក៏បានប្រកាសការវាយប្រហារនេះថា គឺជា​ការអនុវត្តតាមពាក្យសន្យាសងសឹក ឱ្យវិញ្ញាណក្ខន្ធលោកមេទ័ព កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ នៅលើទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនតែប៉ុណ្ណោះ។​​

ក្នុងនោះ លោកប្រធានាធិបតី Trump បានបង្ហោះសារតាមបណ្តាញសង្គមធ្វីតឺថា«គ្មានទាហានអាមេរិកណាម្នាក់រងរបួសនោះទេ»៕