រលាយហើយ អស់ពីលុបសមុទ្រ ឥឡូវមានករណីលុបទន្លេទៀត តើមានអាជ្ញាធរណាមើលឃើញទេ? (មានវីដេអូ)

3418

ផុតពីរឿងចាក់ដីលុបសមុទ្រនៅខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ពេលនេះផ្ទុះការភ្ញាក់ផ្អើលថា មានការចាក់ថ្មលុបទន្លេនៅក្នុងរាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ”Theam Bunthoeurn” នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានសរសេរភ្ជាប់ជាមួយវីដេអូស្តីពីសកម្មភាពស្រឡាងមួយកាយថ្មទម្លាក់កណ្តាលទន្លេមុខព្រះបរមរាជវាំង ថា “ខ្ញុំអត់យល់ថា ពួកគាត់កំពុងធ្វើអ្វីទេបានជាយកថ្មមកទម្លាក់ក្នុងទន្លេបែបនេះ។ សូមអាជ្ញាធរមូលដ្ឋានមើលផង។ ទីតាំងក្រោយហាងម្លប់ស្តៅបឹងស្នោ។ គ្រាន់តែឆ្ងល់នឹងមិនយល់។ សូមជួយស៊ែរឱ្យបានដល់មន្ត្រីដែលពាក់ព័ន្ធផង។ អរគុណ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
ជាមួយគ្នានោះដែរ គណនីហ្វេសប៊ុកឈ្មោះ “Yan Dara” ក៏បានសរសេរនៅថ្ងៃទី៣០ ខែធ្នួ ឆ្នាំ២០១៩ ថា “ហេតុអ្វីក៏យកថ្មទម្លាក់ចូលទន្លេ? លុបទន្លេ? សូមមេត្តាកុំធ្វើបាបទន្លេបែបនេះ! ខ្ញុំឈឺចាប់ពេលឃើញសកម្មភាពបែបនេះក្នុងសង្គមបច្ចុប្បន្ន។ សូមចូលរួមសង្គ្រោះទន្លេទាំងអស់គ្នាផង”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ថា លោកកំពុងតាមដានស្រាវជ្រាវរកប្រភពឱ្យច្បាស់លាស់ពីករណីនេះដែរ ព្រោះចាត់ទុកជារឿងហួសចិត្តនិងអស់សំណើចពេកដែលយកថ្មទៅចាក់លុបទន្លេ៤មុខ មិនខុសពីរឿងព្រេងនិទានប្តីប្រពន្ធ២នាក់ទៅបាចទឹកសមុទ្រឱ្យរីង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ខ្ញុំឃើញវីដេអូហ្នឹងដែរ តែខ្ញុំក៏ភ្ញាក់ផ្អើលដែរ តើគេធ្វើអីគេ? ខ្ញុំមិនទាន់បានទៅសិក្សាលម្អិតសោះ មិនដឹងថាគេធ្វើក្នុងន័យអី ពីព្រោះវាអស់សំណើចពេក យកថ្មមួយស្រឡាងទៅលុបទន្លេចតុមុខ គេហៅទន្លេបួនមុខមួយទាំងមូល អាហ្នឹងវាស្មើនឹងប្តីប្រពន្ធពីរនាក់ ទៅបាចទឹកសមុទ្រឱ្យរីង”។

លោកពេជ្រ ស្រស់ បន្តថា “ខ្ញុំកំពុងស្វែងរកប្រភពពិតប្រាកដមកសិក្សាដែរ ពីព្រោះវាប្រៀបបានរឿង និទានមួយប្តីប្រពន្ធពីរនាក់ទៅបាចទឹកសមុទ្រឱ្យរីង ដើម្បីយកមាស ហើយមានតែឡង់និងអាអិក្សមួយដើម្បីទៅកាយថ្មចេញពីសាឡង់ដាក់នៅកណ្តាលទន្លេបួនមុខ អាហ្នឹងខ្ញុំវាហួសចិត្ត ហើយក៏អស់សំណើចទៅទៀត តើគេធ្វើអីគេ? ក្រែងលោគេមានរឿងអីផ្សេងដែលយើងអត់ដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពេជ្រ ស្រស់ បន្តទៀតថា “អ៊ីចឹងបានថា ខ្ញុំអត់ទាន់ប្រតិកម្មអីទេ យើងកំពុងរកប្រភពច្បាស់លាស់ថាគេធ្វើអីគេ ដើម្បីយើងប្រតិកម្មទៅវាត្រូវរឿង។ ប៉ុន្តែបើករណីនេះពិតមែនអាហ្នឹងវាហួសពីការគិតរបស់មនុស្សលោកធម្មតា ព្រោះវារឿងមិនធម្មតា មកយកដុំថ្មមកចាក់លុបទន្លេបួនមុខ អ៊ីចឹងអាហ្នឹងហួសពីធម្មតានៃការគិត។ អ៊ីចឹងទុកឱ្យប្រមុខរដ្ឋាភិបាល គាត់គិតខ្លួនគាត់ទៅ ពីព្រោះនៅកណ្តាលមុខវាំងនៅមុខទន្លេបួន មុខយើងហ្នឹងហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគាត់គិតថារឿងហ្នឹងវាសមស្រប ខ្ញុំមិនដឹងថាម៉េចដែរ! ព្រោះអ្នកអនុវត្តច្បាប់អ្នកចាប់បង្ខំឱ្យប្រជាពលរដ្ឋគោរពច្បាប់ គឺរាជរដ្ឋាភិបាលវិញទេ ហើយនៅកណ្តាលទន្លេបួនមុខហើយ គាត់មើលមិនឃើញទៀតអាហ្នឹងក៏ខ្ញុំមិនដឹងនិយាយថាម៉េចដែរ។ បើនៅកៀនកោះចន្លោះឯណាឆ្ងាយដៃឆ្ងាយភ្នែកពីរដ្ឋាភិបាល ខ្ញុំក៏មិនថាអីដែរ ប៉ុន្តែអានេះនៅនឹងភ្នែកពួកគាត់ហើយ គាត់មើលមិនឃើញទៀតអាហ្នឹងឱ្យប្រជាពលរដ្ឋគាត់វាយតម្លៃខ្លួនឯងចុះ ខ្ញុំមិនមានអ្វីទៅជំទាស់ទេ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពេជ្រ ស្រស់ បន្ថែមថា “ដូចខ្ញុំជម្រាបថា ខ្ញុំអត់មានអីប្រតិកម្មទេ វានៅកណ្តាលភ្នែក អស់លោកហើយ អ៊ីចឹងទុកឱ្យរដ្ឋាភិបាលគេចេញសេចក្តីបំភ្លឺឱ្យមហាជនបានជ្រាបទៅ! សម្រាប់ខ្ញុំបើអ៊ីចឹងទៅលូកមាត់លូកកទៀត អាហ្នឹងគេថាខ្ញុំហ្នឹងគិតតែពីប្រតិកម្មយកពែរ ប្រតិកម្មយកឈ្មោះ កណ្តាលទន្លេ៤មុខហើយ បើរដ្ឋមន្ត្រី ឬក៏ក្រុមការងាររដ្ឋាភិបាល មើលមិនឃើញទៀត អាហ្នឹងខ្ញុំមិនដឹងនិយាយថាម៉េចទេឱ្យមហាជនគិតខ្លួនឯងចុះ កុំឱ្យគេថាខ្ញុំគ្រប់រឿងពេក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពេជ្រ ស្រស់ បន្ថែមទៀតថា “ដូច្នេះមានតែឱ្យរដ្ឋាភិបាល លោកចេញសេចក្តីបំភ្លឺមួយទៅ ជាពិសេសសាលារាជធានីភ្នំពេញ នេះឯង ឱ្យគាត់បំភ្លឺទៅមហាជនទៅថាសាឡង់មួយ ហើយនិងអាអិក្សមួយកាយដុំថ្មទម្លាក់ទន្លេមុខវាំងហ្នឹង គេធ្វើអីគេ? កុំឱ្យរដ្ឋាភិបាលថា ខ្ញុំនេះចេះគ្រប់រឿងពេក អារឿងខ្លះនៅកណ្តាលគោក ឱ្យគេធ្វើខ្លះទៅ”។

ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ “នគរធំ” មិនអាចទាក់ទងការបញ្ជាក់បំភ្លឺឆ្លើយតបពីលោកមេត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានទេ កាលពីម្សិលមិញ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរធំ