ក្តៅៗ! លោកត្រាំ ប្រកាសថានិងវាយបកអឺរ៉ង់បន្តទៀត ហើយមិនអនុញ្ញាតឲ្យមានអាវុធនុយក្លេអែរឡើយ

8809

អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានរៀបចំសេចក្តីថ្លែងការណ៍មួយ នាយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ ដែលត្រូវនឹងពេលព្រឹកម៉ោង១១ នៅសហរដ្ឋអាមេរិក ក្រោយពេលអឺរ៉ង់ ការវាយប្រហារតាមដែនអាកាសមុខលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ដែលបណ្ដាលឲ្យទាហានអាមេរិកស្លាប់៨០នាក់។

តាមរយៈសេចក្តីថ្លែងការណ៍នោះ លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់មានអាវុធនុយក្លេអែរនោះឡើយ ហើយអាមេរិកនឹងវាយបកបន្តទៀត។

លោកត្រាំ បានចោទដោយចំៗទៅលើប្រទេសអ៊ឺរ៉ង់ ថា គឺជាអ្នកផ្គត់ផ្គង់ពួកឧទ្ទាមហេប៊ូឡា ហើយបានប្រកាសបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអឺរ៉ង់។

សូមជម្រាបថា នាព្រឹកព្រហាមថ្ងៃពុធនេះ មីស៊ីលរបស់អ៊ីរ៉ង់សរុបចំនួន ២២គ្រាប់ បានបាញ់មកលើមូលដ្ឋានយោធា២កន្លែងរបស់អាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលក្នុងនោះមីស៊ីល១៧គ្រាប់ត្រូវបានបាញ់មកលើមូលដ្ឋានទ័ពអាកាស អាល់ អាសាដ (Al-Asad) ក្នុងខេត្តអាន់បា (Anbar) ប៉ុន្តែ២គ្រាប់មិនបានផ្ទុះ។ ចំណែកមីស៊ីល៥គ្រាប់ទៀតបានធ្លាក់ក្នុងមូលដ្ឋានទ័ពក្នុងខេត្តអឺប៊ីល (Erbil) ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

គេដឹងថា ការវាយប្រហារនេះរបស់អ៊ីរ៉ង់គឺជាការឆ្លើយតបចំពោះការសម្លាប់ប្រមុខកងកម្លាំងទ័ពពិសេសរបស់អ៊ីរ៉ង់ពីសំណាក់ពីសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន។ អ៊ីរ៉ង់បានហៅការធ្វើឃាតនោះនោះថាជា “សកម្មភាពបង្កសង្រ្គាម” និង “ជាសកម្មភេរវកម្ម” ហើយបានប្តេជ្ញាសងសឹកវិញ។មិនត្រឹមតែប៉ុណ្ណេះ អ៊ីរ៉ង់ បានព្រមានថា ខ្លួននឹងវាយប្រហារលើទីតាំងឈរជើងរបស់អាមេរិកចំនួន១០០កន្លែងផ្សេងទៀត បូករួមទាំងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់បើសិនជាសហរដ្ឋអាមេរិក បើកវាយប្រហារសងសឹកលើអ៉ីរ៉ង់វិញ៕