ដំណឹងល្អទាំង៥ សម្រាប់ខេត្តកោះកុង ក្រោយគម្រោងអភិវឌ្ឍន៍ធំៗស្រូបវិនិយោគិនចូលបន្ដបន្ទាប់

125

កោះកុង ជាខេត្តមួយនៅជាប់ឆ្នេរសមុទ្រ ស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា និងជាខេត្តមួយ មានសភាពស្ងាត់បន្ដិច ដោយសារពុំសូវមានសកម្មភាពមមាញឹកប៉ុន្មានទេ។ មួយរយៈនេះ គេចាប់អារម្មណ៍ឃើញថា ខេត្តកោះកុងហាក់លេចធ្លោ ដោយសារតែឃើញមានសកម្មភាពវិនិយោគិនមួយចំនួនធំ ខណៈគម្រោងសាងសង់ធំៗ កំពុងបន្ដ។

ដោយសារតែគម្រោងសាងសង់ទាំងនោះហើយ ទើបធ្វើឱ្យខេត្តកោះកុងមានចាប់អារម្មណ៍ជាថ្មី ជាពិសេសតម្លៃដីឋិតនៅតួលេខមួយល្អ។៥នេះ គឺជាគ្រោងសាងសង់ធំបំផុតរបស់ខេត្តកោះកុងដូចជា៖

​១.គម្រោង​កំពង់ផែ​ទឹកជ្រៅ​ខេត្តកោះកុង​

​ខេត្តកោះកុង​នឹង​កំពុង​សាងសង់​ក្នុង​កម្រិត​ជម្រៅ​ទឹក១២ម៉ែត្រ​ ​អាច​នាំ​ចេ​ញនូ​ផលិតផល​បាន​ចំនួន៥ម៉ឺន​តោន​ ​និង​មាន​គម្រោង​សាងសង់​រហូតដល់​ ​១៤ម៉ែត្រ​បន្ថែម​ទៀត១០​ ​ម៉ឺន​តោន​នា​ពេល​ខាងមុខនេះ​។​ ​ ​ ​ខេត្តកោះកុង​ក៏​មាន​កំពង់ផែ​របស់​ក្រុមហ៊ុន​លីយ៉ុង​ផាត់​ ​(​LYP​ ​Group​)​ ​ក៏បាន​នឹង​កំពុង​សាងសង់​នៅ​ក្បែរ​នោះ​ដែរ​ដែល​មាន​ជម្រៅ១២​ ​ម៉ែត្រ​បន្ថែម​ទៀត​ ​ដែល​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្តា​នុ​ពល​កាន់តែ​ខ្ពស់​ក្នុង​ការ​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​បរទេស​។​

២.ការពង្រីក​ផ្លូវជាតិ​ ​៤៨​

រដ្ឋាភិបាល​បាន​ដាក់ចេញ​ផែនការ​ពង្រីក​ផ្លូវជាតិ​លេខ៤៨​ ​ចេញពី​ផ្លូវជាតិ​លេខ៤​ ​ទៅកាន់​ទីរួមខេត្ត​កោះកុង​ ​ដែល​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ថែមទៀត​ពី​អ្នក​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម​នា​ពេល​អនាគត​។​

៣.គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​ ​១០​ ​

​រដ្ឋាភិបាល​គ្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​លេខ​ ​១០​ ​ដែល​តភ្ជាប់​រវាង​ស្រុក​សំឡូត​ទៅកាន់​ខេត្តកោះកុង​ ​ដែល​សាងសង់​ផ្លូវ​ចេញពី​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ទៅកាន់​ខេត្តកោះកុង​ ​មាន​ប្រវែង​ជា១៩៣គីឡូម៉ែត្រ​ ​។​

​យោង​តាម​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​ឱ្យ​ដឹង​ថា​ ​គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ​ ​ទទួល​បាន​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ​ ​១៨៣​ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​។​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​រូប​នេះ​ ​បាន​មើលឃើញ​ថា​ ​ផ្លូវជាតិ​លេខ១០នេះ​ ​មាន​សក្ដានុពល​សម្រាប់​ការ​ដឹកជញ្ជូន​។​

៤.ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ៣៥០​ ​លាន​ដុល្លារ​

​ក្រុមហ៊ុន​ ​Union​ ​Development​ ​Group​ ​បាន​នឹង​កំពុង​ ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​តម្លៃ​ ​៣៥០​ ​លាន​ដុល្លារ​លើ​ទំហំដី​រហូតដល់៧៥០​ ​ហិ​ក​តា​នៅ​ខេត្តកោះកុង​ ​និង​ទីក្រុង​វិស្សមកាល​តារា​សាគរ​។​ ​ព្រលា​នយន្តហោះ​នេះ​ ​ជា​លក្ខណៈ​ខ្នាត​អន្តរជាតិ​តែម្ដង​ ​ហើយ​អាច​ទទួលការ​ចុះចត​យន្តហោះ​មក​ពីគ្រប់ទិស​ទី​។​

​៥.គម្រោង​សាង​សង​ឡើងវិញ​អ​តី​ត​ព្រលា​នយន្តហោះកោះកុង​

​ក្រុមហ៊ុន​លី​ ​យ៉ុង​ផាត់​ ​គ្រប់​ ​សហការ​ជាមួយ​និង​ក្រុមហ៊ុន​ ​Bangkok​ ​Airway​ ​របស់​ថៃ​គ្រោង​បោះទុន​ប្រមាណ៤០លាន​ដុល្លារ​អាមេរិក​កំពុង​សិក្សា​សាងសង់​ឡើងវិញ​នូវ​អ​តី​ត​ព្រលា​នយន្ត​កោះកុង​ ​ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ​ ​ដោយ​រ​រំពឹង​ថា​ ​អាច​ដំណើរការ​សាងសង់​នៅ​ឆ្នាំ២០២០នេះ​ ​។​

​សម្រាប់​គម្រោង​សាងសង់​ ​ព្រលា​នយន្តហោះ​កោះកុង​ ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ឡើងវិញ​នេះ​ ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ ​សិក្សា​ពី​ផល​ប៉ះពាល់​ទាំង​ផ្នែក​បរិស្ថាន​ ​សង្គម​ ​និង​បច្ចេកទេស​ ​ហើយ​គោលបំណង​របស់​ក្រុមហ៊ុន​វិនិយោគ​ ​គឺ​ចង់​ទាក់ទាញ​ការ​វិនិយោគ​ ​នៅ​ខេត្តកោះកុង​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ ​ដែល​ផ្ទុយពី​អតីតកាល​ដែល​ជា​ខេត្ត​គេ​បំភ្លេច​ចោល​ ​និង​សម្រាប់​ដាក់​អ្នកទោស​។​

ប្រភព business-cambodia