ថៃស្នើរសុំឲ្យប្រជាជនងូតទឹក​ត្រឹម ១-២ដងក្នុងមួយថ្ងៃ ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះទឹក

202

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធចាន់អូចា បានទទូចសុំឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ទឹកស្អាត និងងូតទឹកឱ្យបានតិចជាងមនុស ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតដែលកំពុងរងគ្រោះនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសថៃ។

កាលពីសប្តាហ៍មុនអាជ្ញាធរទឹកនៅទីក្រុងបាងកកបាននិយាយថា ទឹកម៉ាស៊ីនរបស់ទីក្រុងនេះបានប្រែជាមានជាតិប្រៃនៅពេលទឹកសមុទ្របានរុញច្រាំងទន្លេ Chao Phraya ​ដែលជាប្រភពទឹកភាគច្រើននៃភាគកណ្តាលរបស់ប្រទេសថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានថាគណៈរដ្ឋមន្រ្តី បានយល់ព្រមកាលពីថ្ងៃអង្គារ ថានឹងចំណាយថវិកាចំនួន ៣ ពាន់លានបាត (១៤៤ លានដុល្លារ) ទៅលើបំពង់បង្ហូរទឹកនិងបំពង់ទឹកដើម្បីទាញយកទឹកក្រោមដី ដើម្បីបន្ថយគ្រោះរាំងស្ងួតដែលត្រូវបានគេរំពឹងថានឹងកើតមានកាន់តែអាក្រក់នៅក្នុងប៉ុន្មានខែខាងមុខនេះ។

នាយករដ្ឋមន្រ្តីថៃលោកលោកប្រាយុទ្ធ បានមានប្រសាសន៍ថា​ “សូមមេត្តាជួយសន្សំសំចៃទឹក បិទ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក កាត់បន្ថយការដុសធ្មេញ និងងូតទឹកឱ្យបានមួយនាទី” នេះបើតាមការចុះផ្សាយសារព័ត៍មាន The Sydey Morning Herald។

រដូវប្រាំងរបស់ប្រទេសថៃបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ហើយជាធម្មតាមានរយៈពេលរហូតដល់ខែមេសា​ ទោះបីជាអាជ្ញាធរឆ្នាំនេះនិយាយថាវាអាចបន្តរហូតដល់ខែមិថុនាក៏ដោយ។ គ្រោះរាំងស្ងួតត្រូវបានប្រកាសនៅក្នុងខេត្តចំនួន ១៤ នៅភាគកណ្តាលភាគខាងជើង​ នៃតំបន់កសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ដោយកំរិតអាងស្តុកទឹកមានកំរិតទាប រដ្ឋាភិបាលក៏បានស្នើសុំអោយប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួននៅក្បែរអាងទន្លេចៅប្រាយ៉ា កុំអោយធ្វើស្រែ ​ដាំ​ដំណាំ​នា​រដូវប្រាំង​ផងដែរ ៕.

ប្រភព៖ kbn.news