អ្នកវិភាគរិះគន់ថា ការធ្វើស្លាកលេខពិសេស គឺនាំឲ្យមានការបែងចែកវណ្ណៈក្នុងសង្គម រវាងអ្នកមាននិងអ្នកក្រ

6173

អ្នកវិភាគសេដ្ឋកិច្ច លោក ច័ន្ទ សុផល យល់ឃើញថា ការរៀបចំឱ្យមានផ្លាកលេខយានយន្តពិសេស នាំឱ្យមានការបែងចែកសង្គម តាមរយៈសម្ភារៈនិយម និងជំនឿ។ ការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចនេះ ធ្វើឡើងក្រោយពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដាក់ឱ្យមានការប្រើប្រាស់ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត កាលពីថ្ងៃទី៧ មករា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ផ្លាកលេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ គឺគេ​អាចដាក់​ជា​ឈ្មោះ​ជា​ឡាតាំង ឬ​ជា​លេខ ដោយ​មិន​លើសពី​៨​ខ្ទង់ឡើយ ហើយ​ផ្នែក​ខាងលើ​មាន​ពាក្យ​កម្ពុជា និង​ផ្នែក​ខាងក្រោម​មាន​ពាក្យ Cambodia ។ នេះជាការបញ្ជាក់របស់ក្រសួង​សាធារណការ ដែលបានអះអាងកន្លងមកថា ការបង្កើត​ឲ្យ​មាន​លេខ​ចុះបញ្ជី​ពិ​សស​ផ្ទាល់ខ្លួន​នេះ គឺ​ដើម្បី​បន្ថែម​ជម្រើស​ដល់​ប្រជាពលរដ្ឋ និង​រក​ចំណូល​ជូន​រដ្ឋ​។​ បើតាមក្រសួងសាធារណការ តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែការរៀបចំប្រព័ន្ធផ្លាកលេខពិសេសនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមួយរូប គឺលោក ច័ន្ទ សុផល ព្រួយបារម្ភពីការបែង ចែក សង្គមតាមរយៈសម្ភារៈនិយម និងជំនឿ។ អ្នកជំនាញរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួនថា ៖«ផលចំណេញគឺអ្នកមានលុយច្រើន ឬមានជំនឿខ្លាំង បង់លុយទៅរដ្ឋ។ យកល្អគួរមានការកំណត់គោលដៅនៃការប្រើប្រាស់ប្រើចំណូលជាក់លាក់នេះ ដូចជាការយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ឬមូលនិធិសង្គមណាមួយសម្រាប់ជួយជនខ្សត់ខ្សោយ។ សូមកុំមានការច្រឡំថា យើងត្រូវតែ ឬគួរតែដាក់ឈ្មោះយើង នៅលើយានយន្តយើងដូចគេអ្នកមាននោះទេ។ វាជាប្រព័ន្ធសម្រាប់មនុស្សមួយក្រុមតូចប៉ុណ្ណោះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីការបកស្រាយនេះលោក ច័ន្ទ សុផល ក៏បានលើកយកផលវិបាកចម្បង ដែលជំរុញសម្ភារៈនិយម ឬជំនឿនិយមដែរ។ លោក បានបន្ថែមថា៖«នៅក្នុងសង្គម គួរមានការជំរុញឱ្យមានការឱ្យតម្លៃលើសីលធម៌ និងសិទ្ធិស្មើគ្នា ជាជាងការបែងចែកទៅតាមទ្រព្យសម្បត្តិ។ គួរមានការពឹងពាក់លើសមត្ថភាពខ្លួនឯង ជាជាងការពឹងផ្អែកលើអបិយជំនឿ ឬព្រេងវាសនា។ ពិតមែនហើយ មិនគួរមានការបិទសិទ្ធិសេរីភាពជំនឿ សាសនា និងឋានៈសង្គមទេ។ ក៏ប៉ុន្តែ មិនគួរមានប្រព័ន្ធជំរុញជាចំហទៅលើអបិយជំនឿ និងការបែងចែកសង្គមតាមសម្ភារៈទេ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអ្នកជំនាញរូបនេះ ប្រព័ន្ធផ្លាកលេខពិសេសនេះ ក៏ជះផលវិបាកបន្ទាប់បន្សំផ្សេងទៀត ដូចជា អ្នកចេះតែអក្សរខ្មែរនឹងមានការលំបាកចាំអត្តសញ្ញាណយានយន្តដែលបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយសារវាមានឈ្មោះជាអក្សរឡាតាំងទាំងអស់ ហើយឈ្មោះខ្លះ អាចស្រដៀងគ្នា (ដូចជា Huoth, Houth, Hourt, Hout, Huot) ដែលអាចធ្វើឱ្យច្រឡំ ក្នុងករណីយានយន្តបើករត់ពីកន្លែងបង្កហេតុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អាចដែរទេថា នៅពេលឃើញសារព័ត៌មានផ្សាយឈ្មោះនៅជាប់យានយន្តដែលមានគ្រោះថ្នាក់ ឧទាហរណ៍ Samnang តើអាចនាំឱ្យមានមនុស្សច្រើនបារម្ភពីឈ្មោះសំណាងដែលគេស្គាល់ និងប្រើប្រាស់យានយន្តស្រដៀងគ្នា?និយាយរួម ខ្ញុំមិនគាំទ្រប្រព័ន្ធរដ្ឋដែលលើកតំកើងសម្ភារៈនិយម ជំនឿនិយម និងអញនិយមទេ»។ នេះជាការបញ្ជាក់របស់លោក ច័ន្ទ សុផល ដែលបានបន្ថែមថា សង្គមខ្មែរ ត្រូវការបង្រួបបង្រួម ជាជាងការបែងចែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ម្ចាស់យានយន្ត អាចជ្រើសរើសផ្លាកលេខពិសេសផ្ទាល់ខ្លួន ដោយអាចដាក់ឈ្មោះ ឬ លេខដែលខ្លួនពេញចិត្តបាន លើកលែងតែឈ្មោះទីកន្លែងប្រវត្តិសាស្រ្ត ឈ្មោះប្រាសាទ ឈ្មោះរាជធានី-ខេត្ត ឈ្មោះក្រសួង-ស្ថាប័ន គណបក្សនយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជនល្បីឈ្មោះជាដើម។ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។បើតាម​ក្រសួង​ដដែល នៅពេល​ផ្ទេរកម្មសិទ្ធិ​រថយន្ត ម្ចាស់​យានយន្ត​ក៏​អាច​រក្សា​លេខ​ចុះបញ្ជី​ពិសេស​នេះ​ទុក សម្រាប់​ប្រើ​ជាមួយ​រថយន្ត​ថ្មី​ផងដែរ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ខ្មែរណាស់