ថ្មីៗនេះមានបងប្អូនមួយចំនួនគាត់បានរិះគន់លើផ្លាកលេខពិសេសរបស់ក្រសួងដែលទើបដាក់ឲ្យប្រើប្រាស់ថ្ងៃ ៧ មករានេះ ដោយអាចបញ្ចូលលេខ និងអក្សរ តាមដែលយើងពេញចិត្តលើកលែងតែឈ្មោះថ្នាក់ដឹកនាំ ប្រទេស និងពាក្យហាមឃាត់មួយចំនួន ដោយបងប្អូនខ្លះ គាត់បញ្ចេញមតិថា ក្រសួងធ្វើអ្វីប្លែកៗ មិនធ្លាប់ឃើញជាដើម។ ឥឡូវនេះលោកផែង វណ្ណៈ បានបង្ហោះឲ្យបានឃើញពីតម្លៃផ្លាកលេខពិសេសរបស់ប្អូនរបស់គាត់នៅរដ្ឋតិតសាស់ដោយគាត់បានរៀបរាប់ថា៖
៉តម្លៃលេខឡានពិសេសនៅ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក មានតម្លៃធូរថ្លៃ ។ ប្អូនប្រុសខ្ញុំឈ្មោះ ផែង វាសនា ទិញរថយន្តដាក់ឈ្មោះវា VEASNA89 បង់ ៤៥០ ដុល្លារ សំរាប់រយៈពេល ៥ ឆ្នាំ ។ ចំណែកប្អូនស្រីពៅ ដាក់ឈ្មោះ POV9999 បង់លុយ ៤៥០ ដុល្លារ រយៈពេល ៥ឆ្នាំ ដូចគ្នា ។ ផុតរយៈពេល ៥ ឆ្នាំ ត្រូវបង់លុយ ៤៥០ ដុល្លារម្ដងទៀត ។ ព័ត៌មានពីប្អូនប្រុសខ្ញុំ ផែង វាសនា នៅរដ្ឋតិចសាស់ !”៕