បែកធ្លាយវីដេអូ ម្ចាស់ហាងផឹកស៊ីនៅកោះពេជ្រ នាំកូនចៅជិត១០នាក់ ដេញកាប់បុរសម្នាក់ រហូតធ្វើឲ្យជនរងគ្រោះប្រថុយលោតពីកម្ពស់ជាង១០ម៉ែត្រដើម្បីរួចជីវិត

355

កាលពីថ្មីៗនេះមានករណីឃ្លីបវិដេអូមួយបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា ដោយម្ចាស់ហាងផឹកស៊ីយីហោ ផាក់ឡូវផ្សារធំថ្មី កោះពេជ្រ និងកូនចៅជាង១០នាក់ បានដេញកាប់ចាក់បុគ្គលិកហាងរីវើសាយ យ៉ាងសាហា វ រហូតធ្វើឲ្យជនរងគ្រោះប្រថុយជីវិតលោតពីកម្ពស់ជាង១០ម៉ែត្រ ដើម្បីគេចខ្លួន ធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

នេះបើតាមសម្តីរបស់លោក សៀង ម៉េងលី ម្ចាស់ហាងផឹកស៊ី រីវើ សាយ តាមពាក្យបណ្តឹងដែលបានដាក់ទៅខាងកងរាជអាវុធហត្ថ ឲ្យជួយរកយុត្តិធម៌ ។ ហេតុការណ៍ហិ ង្សា ដ៏ ព្រៃ ផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចហាងផឹកស៊ីមួយក្នុងកោះពេជ្រ ឈ្មោះ រីវើ សាយ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ ។

ជនរងគ្រោះក្នុងករណីនេះ ថ្លែងថា នៅយប់កើតហេតុ គឺ គេបានចូលបន្ទប់ជិតហាង ក៏ឃើញបុគ្គលិករបស់ហាងផឹកស៊ី ផាក់ឡូវផ្សារធំថ្មី ម្នាក់ចូលសម្ងំក្នុងបន្ទប់ទឹកបិទភ្លើង រួចកេះដៃកេសដែលទំនងជាកំពុងជក់ គ្រឿងញៀ ន ។

ពេលនេះខ្លួនបានប្រាប់សន្តិសុខនៅមុខបន្ទប់ទឹកនេះ តែបក្ខពួកគេម្នាក់ដែលចាំមុខបន្ទប់ បានឈ្លោះគ្នា និង ទាញដាវ សាំម៉ូរ៉ៃបម្រុងកាប់មក លើខ្លួនពេលនោះខ្លួនបានគេចខ្លួនមកហាងវិញ ។ ក្រោយមក ក្រុមជនល្មើស ជាង១០នាក់ ដឹកនាំដោយថៅកែហាង បានមកព្រួតវៃកាប់ចាក់ពេញហាងតែម្តង ។
ក្នុងនោះផងដែរ ភាគីម្ចាស់ហាងផឹកស៊ី ផាក់ឡូវផ្សារធំថ្មី ក៏បានប្តឹងបកទៅ ភាគីបុគ្គលិកហាងផឹកស៊ី រីវើ សាយ វិញផង ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា ៕

សូមទស្សនាវីដេអូនៅខាងក្រោម