ស្តែងៗណាស់! ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្លន់ហាងលក់មាសមួយកន្លែងក្នុងប្រទេសថៃ បង្កឲ្យមានមនុស្សចំនួន ៣ នាក់បានស្លាប់ (មានវីដេអូ)

647

ថៃ៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារយ៉ាងសាហាវមួយនៅកាន់ហ្វូងអតិថិជននៅក្នុងផ្សារទំនើបមួយកន្លែងនៅក្នុងប្រទេសថៃ និងបានបង្កឲ្យមានមនុស្សចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិត។ តាមសារព័ត៌មាន Dailymail បានរាយការណ៍ថា ហេតុការណ៍នេះបង្កឡើងដោយបុរសម្នាក់ជាចោរ ដែលបានចូលទៅប្លន់នៅក្នុងហាងលក់មាសក្នុងផ្សារទំនើបមួយកន្លែងក្នុងខេត្ត Lopburi ដែលមានចម្ងាយប្រមាណជា ១៦០ គីឡូម៉ែត្រពីទីក្រុងបាងកកប្រទេសថៃ។ ក្រោយការបាញ់ប្រហារមានបុរសជាសន្តិសុខម្នាក់ និងស្រ្តីជាបុគ្គលិកលក់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមានកុមារអាយុ ២ ឆ្នាំម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រៅពីមានអ្នកស្លាប់ប្រភពខាងលើបានបន្តថា មានមនុស្ស ៥ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរក្នុងនោះមានមនុស្សម្នាក់ជាភ្ញៀវទេសចរណ៍។ បើតាមប៉ូលិសថៃបានឲ្យដឹងថា បុរសជាខ្មាន់កាំភ្លើងគឺជាមនុស្សដែលបានហ្វឹកហាត់ការប្រើប្រាស់កាំភ្លើងយ៉ាងស្ទាត់ជំនាញ ហើយរហូតមកទល់នឹងពេលនេះប៉ូលិសក៏អាចធ្វើការកំណត់អត្តសញ្ញាណបុរសជាខ្មាន់កាំភ្លើងនោះបានដែរ។ ប៉ូលិសថៃបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រុមប៉ូលិសជំនាញនឹងតាមចាប់ខ្លួនចោរម្នាក់នោះឲ្យមកទទួលទោសឲ្យបានក្នុងពេលឆាប់ៗនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងរូបភាព និងវីដេអូខាងក្រោម

https://www.facebook.com/byhotnewsthailand/videos/560612227825083/