ក្តៅៗ! ក្រសួងសុខាភិបាលជូនដំណឹងឲ្យប្រុងប្រយ័ត្ន “ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ” ពិសេសពលរដ្ឋដែលចេញចូលខេត្តហ៊ុយបេ ប្រទេសចិន

1897

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ( មិនដឹងប្រភព ឬមូលហេតុ) កំពុងវាយប្រហារលើពលរដ្ឋចិន ចំនួន៥៩នាក់ នៅក្នុងខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានគេរកឃើញលើកដំបូង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

ជំងឺរលាកសួតថ្មីនេះ មានអាការធ្វើឲ្យអ្នកជំងឺក្តៅខ្លួននិងហត់ ហើយពេលនេះ ខាងមន្ទីរពិសោធន៍នៃប្រទេសចិន កំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណនៃវីរូសដ៏ចម្លែកនេះ ដើម្បីមានវិធានការការពារ និងព្យាបាល តែយ៉ាងណា មិនទាន់មានព័ត៌មានថា មានមនុស្សបាត់បង់ជីវិត ដោយសារជំងឺរលាកសួរនេះទេ។

ជាមួយគ្នាដែរ ក្រសួងសុខាភិបាលខ្មែរ បានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋសខ្មែរ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសរលាកសួតនេះ ជាពិសេស អ្នកដែលឧហ្សាហ៍ធ្វើដំណើរចេញចូលប្រទេសចិនតែម្តង។

សូមប្រិយមិត្តអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖