អាមេរិក​ កាណាដា និងអង់គ្លេស​កំពុង​ថ្កោលទោស ថា​ការ​ធ្លាក់​យន្តហោះ Boeing ជា​ស្នាដៃ​របស់​អ៊ីរ៉ង់

333

នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កាណាដា​និង​ចក្រភព​អង់គ្លេស បាន​កំពុង​ចេញ​មក​ថ្កោលទោស​លើ​ប្រទេស​អ៊ីរ៉ង់​ដែល​ថា​បាន​បង្ក​កំហុស​ដោយ​អចេតនា​ទៅ​លើ​ហេតុការណ៍​ធ្លាក់​យន្តហោះ Boeing ដែល​ផ្តាច់​ជីវិត​មនុស្ស​ប្រមាណ ១៧៦ នាក់​កាល​ពី​ថ្ងៃ​ទី ៨ មករា​កន្លង​ទៅ។

សារ​នេះ​ក៏​ឆ្លើយតប​ទៅ​នឹង​អត្ថន័យ​ស្រដៀង​នឹង​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដោយ​នាយករដ្ឋមន្រ្តី​កាណាដា​លោក Justin Trudeau បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ “ប្រហែល​វា​ជា​ទង្វើ​ដោយ​អចេតនា ប៉ុន្តែ​យើង​ទទួល​បាន​ពី​ប្រភព​ជា​ច្រើន រួម​ទាំង​សម្ព័ន្ធ​មិត្ត​របស់​យើង គឺ​ភស្តុតាង​បង្ហាញ​ថា​យន្តហោហ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ម៊ីស៊ី​ពី​លើ​អាកាស​របស់​ប្រទេស​អ៊ីរ៉ង់”។

នាយករដ្ឋមន្រ្តី​របស់​អង់គ្លេស​លោក Boris Johnson ក៏​ថ្លែង​ដូច​គ្នា៖ “យើង​ទទួល​បាន​ព័ត៌មាន​មួយ​ថា​ការ​ហោះហើរ​នោះ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​គ្រាប់​ម៊ីសីល​អាកាស​របស់​អ៊ីរ៉ង់ តែ​ក៏​កត់សម្គាល់​ថា​នោះ​ជា​អំពើ​អចេតនា យ៉ាងណាមិញ​ចក្រភព​អង់គ្លេស​នៅ​តែ​បន្ត​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំង​អស់​ឲ្យ​ធ្វើ​ការ​សម្របសម្រួល​ជា​បន្ទាន់ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ដែល​កំពុង​កើត​មាន”។

សារព័ត៌មាន​អាមេរិក The New York Times ថែម​ទាំង​សរសេរ​ថា​ខ្លួន​មាន​វីដេអូ​អាច​បញ្ជាក់​ច្បាស់​ថា​ម៊ីស៊ីល​របស់​អ៊ីរ៉ង់​បាន​ប៉ះ​ទង្គិច​ជាមួយ​យន្តហោះ​អ៊ុយក្រែន​នៅ​ក្បែរ​អាកាសយានដ្ឋាន Tehran នោះ​ថែម​ទៀត​ផង។

យ៉ាងណាមិញ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​បែរ​ជា​បដិសេធ​និង​ច្រានចោល​ថា​ប្រទេស​ដែល​ចោទ​ប្រកាន់​ខ្លួន​ទាំង​អស់​នេះ គឺ​គ្រាន់​តែ​ចង់​ដាក់​សម្ពាធ​និង​លេង​សង្រ្គាម​ចិត្ត​សាស្រ្ត​មក​លើ​ភាគី​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ Boeing បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​ចូលរួម​ក្នុង​ការ​សើបអង្កេត​ទាក់ទង​នឹង​ប្រអប់​ខ្មៅ​ជា​បន្ទាន់៕

-18.jpg” data-original-width=”960″ data-original-height=”540″ />
ប្រភព៖ Reuters