គ្រោះថ្នាក់ណាស់! ដោយសារអំពើពុករលួយ គ្រាន់តែខេត្តបន្ទាយមានជ័យ១ មានសំណង់អត់ច្បាប់ជិត២០០កន្លែង

421

មន្ទីរ​រៀបចំ​ដែនដី​ នគរូប​នី​យក​ម្ម​ សំណង់ ​និង​សុរិយោដី ​ខេត្ត​បន្ទាយមានជ័យ​ រកឃើញការដ្ឋាន​សំណង់​ជិត២០០កន្លែងនៅខេត្តបន្ទាយមានជ័យ​ ចាប់ពី​ថ្ងៃទី០៦ ខែមករា​មក​ ដោយ​រក​ឃើញ​ថាការ​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​ និង​ខ្លះទៀត​ខុស​បច្ចេកទេស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរ​រូប​នី​យក​ម្ម​ សំណង់ ​និង​សុរិយោដី​ ខេត្ត​បន្ទាយមានជ័យ​ លោក​ អេង​ ណា​រិទ្ធិ​ មានប្រសាសន៍​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ថា​ ការ​ផ្អាក​ការដ្ឋាន​សំណង់​នា​ក្រុង​ប៉ោយប៉ែត​នេះ​ គឺ​អនុវត្តទៅតាមច្បាប់​ និង​ធ្វើឡើង​សំដៅ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ អេង​ ណា​រិទ្ធិ​៖ «ជំហាន​ទី១ យើង​ធ្វើ​កន្លែង​ដែល​មាន​ហា​និ​ភ័យ​សិន​។ យើង​ឆែក​បច្ចេកទេស​ គុណភាព​សំណង់​ និង​បទបញ្ញត្តិ​ច្បាប់​ ទាំង​បី​ហ្នឹង​បើ​ខ្វះ​ណាមួយ​ ទាំង​បី​ហ្នឹង​ បើ​ខ្វះ​ណាមួយ​ក៏​យើង​បិទ​ដែរ​ ឱ្យ​គាត់​បំពេញ​សិន​ បើ​អាណា​ខូចខាត​យើង​នឹង​ឈាន​ដល់​ការ​រុះរើ​ បើសិនជា​មាន​។ យើង​មិនមែន​ផ្អាក​ត្រឹមតែ​សំណង់​អត់ច្បាប់​ទេ​ សំណង់​មានច្បាប់​ក៏​យើង​ផ្អាក​ដែរ​ ឧទាហរណ៍​ថា​ សំណង់​នោះ​មានច្បាប់​សុំច្បាប់​ធ្វើ​ហើយ​តែ​ធ្វើ​លើស​ជាន់​ អាហ្នឹង​គាត់​មានច្បាប់​ហើយ​តែ​វា​ខុស​។»

លោក​បន្ត​ថា​ អាជ្ញាធរ​ជំនាញ​នឹង​ចាត់វិធានការ​ថែមទៀត​ចំពោះ​សំណង់​ដែល​ខុសច្បាប់​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរ​ប្រកាស​តាម​ទំ​ព័រ​ហេ្វ​សប៊ុ​កខ្លួន​ថា ​សំណង់​ទាំងនោះ​ត្រូវ​ផ្អាក​ដោយសារតែ​អាជ្ញាធរ​ជំនាញ​រក​ឃើញ​បញ្ហា​មួយចំនួន​រួមមាន​ សំណង់​ពុំ​មាន​លិខិតអនុញ្ញាត​សាងសង់ ​និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​ ការដ្ឋាន​សាងសង់​ ពុំ​មាន​គម្រោង​ប្លង់​ (ស្ថាបត្យកម្ម គ្រឿង​ផ្គុំ​សំណង់​ មេការ​និក​ទឹក​ និង​ភ្លើង​) ការដ្ឋាន​សំណង់​ពុំ​មាន​របាយការណ៍​ពិសោធន៍​ដី​ កង្វះ​អ្នកជំនាញ​ក្នុង​វិស័យ​សំណង់ ​ឬអ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ ឬក្រុមហ៊ុន​ប្រកប​ដោយវិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ ហើយ​សំណង់​ខ្លះ​ពុំ​មានអាជ្ញា​បណ្ណ​ត្រឹមត្រូវ​ និង​ពុំ​មាន​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​ជាដើម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរ​រៀបចំ​ដែនដី​ នគ​រូ​បនីយ​កម្ម​ សំណង់​ និង​សុរិយោដី​ រក​ឃើញថា ​សំណង់​ដែល​សង់​ឡើង​មិន​ស្របច្បាប់​មាន​ចំនួន១៨៦ទីតាំង​ ដែល​ទីតាំង​ភាគច្រើន​នៅ​ទីក្រុង​ប៉ោយប៉ែត​។ ក្នុងនោះអាជ្ញាធរបានផ្អាកការដ្ឋានសំណង់ជាង៥០កន្លែង ចំណែកទីផ្សេងទៀតនឹងបន្តនីតិវិធីជាបន្តបន្ទាប់។

មេជាង​បូក​អគារ​ធនាគារ​វឌ្ឍនៈ​ក្រុង​ប៉ោយប៉ែត​ដែល​ត្រូវ​បានអាជ្ញាធរ​ផ្អាក​ការដ្ឋាន​ដែរ​នោះ​ លោក​ កុង​ សុ​ខុន​ បាន​ប្រាប់​វី​អូ​ឌី​ថា​ ក្រុមការងារ​របស់​លោក​អនុវត្ត​តាម​ការសម្រេច​របស់​អាជ្ញាធរ​ជំនាញ​ និង​ក្រុមហ៊ុន​ម្ចាស់​សំណង់​។ លោក​ថា​ ក្រុម​កម្មករ​ដឹង​តែ​ពី​ធ្វើការ​ប៉ុណ្ណោះ ​រឿង​ច្បាប់​អនុញ្ញាត​ ឬមិន​អនុញ្ញាត​ជា​ការងារ​របស់​ម្ចាស់​សំណង់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ កុង​ សុ​ខុន​៖ «បង​អើយ ​បើ​គេ​ផ្អាក​ការដ្ឋាន​ឬអី ​មានតែ​តាម​ហ្នឹង​ទៅ​។ ដូច​ខ្ញុំ​ ខ្ញុំ​ម៉ៅ​ពី​ក្រុមហ៊ុន​ ហើយ​កូនជាង​បើ​កលុយ​ពី​ខ្ញុំ​ បើ​បិទ​ការដ្ឋាន ​គ្មាន​ការងារ​ធ្វើ​ ខ្ញុំ​ក៏​មិន​មាន​លុយ​បើក​ឱ្យ​ជាង​ទៅតាម​នោះ​ដែរ​។ តែ​ការងារ​នៅ​ប៉ោយប៉ែត​នេះ​ ខ្ញុំ​ធ្វើ​ចប់​អី​ហើយ​អត់មាន​អី​ប៉ះពាល់​ខ្លាំងក្លា​ទេ​។»

ប្រធាន​សហជីពកម្មករ​សំណង់​ និង​ទេសចរណ៍​ លោក​ សុខ​ គីន​ មានប្រសាសន៍​ថា​ លោក​ស្វាគមន៍​ចំពោះ​ការ​គិតគូរ​ពី​គុណភាព​សំណង់ ​និង​ការ​ចាត់វិធានការ​ចំពោះ​សំណង់​ខុសច្បាប់​។ ប៉ុន្តែ​ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​តាំងពី​មុន​សាងសង់​ ដើម្បី​បញ្ចៀស​បញ្ហា​ដែល​កើតមានឡើង​បណ្ដាលមកពី​សំណង់​ខុសច្បាប់​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ សុខ​ គីន​៖ «វា​ជា​ការ​មួយ​ដែល​ល្អ​ដែល​ផ្អាក​សំណង់​ខុសច្បាប់​ហ្នឹង​ ក៏ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​របស់​ការងារ​កម្មករ​និយោជិត​ ដែល​គ្នា​ខំ​ស្កាត់​ពី​នាយ​ដល់​អាយ​ដើម្បី​ធ្វើការ ​គ្នា​ធ្វើការ​ក្នុង​ស្រុក ​សង្ឃឹម​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ថ្នាក់​ក្រសួង​ស្ថាប័ន​មន្ទីរ​ហ្នឹង​គួរតែ​ពិនិត្យ​មុននឹង​ឱ្យ​អ្នក​វិនិយោគ​សាងសង់​។ បើ​អនុញ្ញាត​ឱ្យ​គួរតែ​ពង្រឹង​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​អនុវត្ត​តាមផ្លូវ​ច្បាប់​។»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​បែប​ណា​ក្ដី​ មន្ទីរ​រៀបចំ​ដែនដី​ នគរ​រូ​បនីយ​កម្ម​ សំណង់​ និង​សុរិយោដី​ ខេត្ត​បន្ទាយមានជ័យ​ បញ្ជាក់​ថា​ ការដ្ឋាន​សំណង់​ដែល​ត្រូវ​បាន​ផ្អាក​ នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ដំណើរការ​សាងសង់​ឡើងវិញ​ លុះត្រា​ណា​តែ​អនុវត្ត​ការណែនាំ​មួយចំនួន​ដូចជា​ ម្ចាស់​សំណង់​ត្រូវ​បំពេញ​នូវ​ចំណុច​ខ្វះខាត​ ផ្នែក​បច្ចេកទេស​ និង​ច្បាប់​ ម្ចាស់​សំណង់​ត្រូវ​រក​អ្នកត្រួត​ពិនិត្យ​ និង​បញ្ជាក់ ​ឬក្រុមហ៊ុន​ត្រួតពិនិត្យ​ និង​បញ្ជាក់​ ដែល​មាន​អាជ្ញា​បណ្ណ​ មក​ពិនិត្យ​ វិភាគ​ គណនា​ ពិសេស​ដើម្បី​ធានា​សុវត្ថិភាព​សំណង់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ​ លោក​ អេង​ ណា​រិទ្ធិ​ បញ្ជាក់​ថា ​ការ​ផ្អាក​ការដ្ឋាន​សំណង់​នៅ​ប៉ោយប៉ែត​ គឺ​ធ្វើឡើង​តាមច្បាប់​សំណង់​ និង​ព្យាយាម​ការពារ​កុំឱ្យ​មាន​គ្រោះ​បាក់​អគារ​កើតឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ​។

ទាក់ទង​នឹង​គ្រោះ​បាក់​អគារ​នេះ​ រយៈពេល​មិនដល់៧ខែ​ផង​ កម្ពុជា​មាន​គ្រោះ​បាក់​សំណង់​អគារ​កំពុង​សាងសង់​បី​លើក​ បណ្ដាល​ឱ្យ​មានកម្ម​ករ​សំណង់​ ៦៥នាក់​ស្លាប់​ ៦៤នាក់​រង​របួស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩​ កម្មករ​សំណង់​ខ្មែរ​ ២៨នាក់​ បាន​ស្លាប់​ និង២៦នាក់​ទៀត​បាន​រង​របួស​ ក្រោយពី​សំណង់​អគារ​ដែក​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ បាន​បាក់​រលំ​។

កាលពី​ថ្ងៃទី២​ ខែធ្នូ​កន្លងមក​នេះ​ អគារ​សាលាឆាន់​ក្នុង​វត្ត​ប្រាសាទគោក​ចក​ ស្ថិត​ក្នុង​ក្រុង​សៀមរាប​ ក៏បាន​បាក់​រលំ​ផង​ដែរ​ ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ ៣នាក់​ស្លាប់​ និង​ ១៦នាក់​ផ្សេងទៀត​រង​របួស​ និង​លើក​ទី៣ បាក់​អគារ​នៅ​ក្រុងកែប​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់៣៦នាក់​ និង​របួស២៣នាក់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ VOD