ក្តៅៗ! ការពិតអ្នកដែរបើករថយន្ត បុកផ្តាច់ជីវិតមនុស្ស២នាក់លើផ្លូវ៦០ម៉ែត្រនោះ គឺជាពូរបស់ម្ចាស់រថយន្ត (មានវីដេអូ)

906

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ម្ចាស់រថយន្ត នៅផ្ទះលេខ២E០ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តបង្កនេះមានឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តែក្នុងប័ណ្ណសម្គាល់យានយន្ដ ឈ្មោះ ឆេង ម៉េងលី គឺជាបងជីដូនមួយព្រោះខ្លួនមានអាស័យដ្ឋាននៅខេត្ត មិនអាចធ្វើស្លាកលេខនៅភ្នំពេញបានទើបឲ្យបងឈរឈ្មោះឲ្យ និងបានឆ្លើយថា រាល់ថ្ងៃខ្លួនជាអ្នកបើកនិងជាម្ចាស់រថយន្តនេះមែន ប៉ុន្តែនៅថ្ងៃកើតហេតុខ្លួនមិនបានបើករថយន្តទៅបុកគេស្លាប់ទេ គឺពូរបស់ខ្លួនឈ្មោះ ហ៊ុយ ទូច ភេទប្រុស​ អាយុ៣៣ឆ្នាំទេ ជាអ្នកបើកទៅបុកគេស្លាប់នោះ លុះបុកគេស្លាប់ហើយក្មួយជាម្ចាស់រថយន្តដែលមិនដឹងអី ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពូដែលជាអ្នកបើករថយន្តបុកគេស្លាប់នោះ បានបិទទូរសព្ទតេលែងចូលគ្រាន់តែដឹងថា ទៅស្វាយរៀង ។

ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនម្ចាស់រថយន្តទៅកាន់ការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត ។

សូមរំលឹកផងដែរថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយមនុស្សប្រុសស្រី២នាក់ ត្រូវបានរថយន្តម៉ាកកាមរីហាយប្រីត បុកនឹងកិនផ្តាច់ជីវិតខណៈកំពុងជិះម៉ូតូឌុបគ្នា ខ្ទេចក្បាលខ្ទាតខួរលើផ្លូវ៦០ម៉ែត្រ យ៉ាងរន្ធត់ រួចបើករត់បាត់ស្រមោល ទោះបីមានប្រជាពលរដ្ឋជិះដេញតាមក្រោយរថយន្តក៏ដោយ អ្វីដែលហួសចិត្តទៅទៀត នគរបាលចរាចរណ៍ដែលកំពុងឈរជើងព្រោងព្រាតនៅចំណុចគោលដៅផ្លូវច្រមុះជ្រូកក្បាលថ្នល់ មិនអើពើ រហូតបណ្តោយអោយរថយន្តនេះរត់រួចទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ឈ្មោះ ចាន់ណា អាយុ៣០ឆ្នាំ ស្នាក់នៅភូមិដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មុខរបរជាងផ្សារដែក បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IC-4551 ឌុបនារីម្នាក់នៅខាងក្រោយ (មិនទាន់ស្គាល់អត្តសញ្ញាណ) នឹងមាននំបុ័ង ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ព្យាយាមវ៉ាគេឯងចូលទៅចំណែកផ្លូវម្ខាងទៀត។ ពេលនោះស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-0035 បើកបរបញ្ច្រាសគ្នាក្នុងទិសដៅពីត្បូងទៅជើងជាមួយម៉ូតូ ជ្រុលបុកម៉ូតូ បណ្តាលឲ្យម៉ូតូដូលខ្ទាតទៅម្ខាង ចំណែកអ្នកបើកម៉ូតូ ត្រូវបានរថយន្តកិនចំក្បាលទាំងជនរងគ្រោះពាក់មួកការពារសុវត្ថិភាពបែកក្បាលស្លាប់ក្នុងថ្លុកឈាម និងនារីម្នាក់ទៀតដែលកំពុងជិះនៅខាងក្រោយបោកក្បាលស្លាប់ភ្លាមៗទាំង២នាក់នៅលើផ្លូវ រួចអ្នកបើករថយន្តប្រញាប់បើករថយន្តរត់គេចខ្លួនមកទិសខាងជើងបាត់ស្រមោលតែម្តងខណៈដែលសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងឈរជើងប្រចាំការនៅគោលដៅផ្លូវច្រមុះក្បាលថ្នល់ព្រោងព្រាតតែនៅតែចាប់មិនបាន ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន នឹងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកដល់ទីតាំងកើតហេតុ ដោយបានធ្វើការវាស់វែងបាញ់ថ្នាំគូសគំនូស ដើម្បីលើកយកម៉ូតូចេញពីលើផ្លូវប្រគល់ឲ្យកម្លាំងនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែង និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត និងធ្វើកំណត់ហេតុដើម្បីត្រួតពិនិត្យមើលកាមរ៉ាសុវត្ថិភាព ស្រាវជ្រាវតាមចាប់ខ្លួនអ្នកបើកបររថយន្តបង្កនិងរថយន្តយកមកដោះស្រាយគ្នាតាមនិតិវិធីច្បាប់។ រីឯ ចំណែកសាកសពទាំង២នាក់ត្រូវបានសមត្ថកិច្ចឲ្យរថយន្តពេទ្យ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

-original-width=”1280″ data-original-height=”720″ />