ត្រៀមទឹកទុកឲ្យហើយទៅ! ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់

66

(កោះកុង)៖ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ កំពុងប្រឈមជាមួយបញ្ហាខ្វះទឹកស្អាត ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ដោយសារតែប្រភពទឹកនៅទំនប់ជ្រោះតាប៉ន ដែលធ្លាប់បូមយកមកប្រើប្រាស់នៅសល់តិចតួច។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ ក្រុមហ៊ុន LYP GROUP បាននិងកំពុងរៀបចំតម្លើងម៉ូទ័របូមទឹកនៅស្រះទឹក រដ្ឋាករទឹកចាស់ (ផ្លូវ៤៨) ដើម្បីផ្គត់ផ្គង់បន្ថែម លើតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ធម្មតាវិញ។ ចំពោះការតម្លើងម៉ូទ័របូមទឹកនេះ ត្រូវប្រើរយៈពេលប្រមាណ ២ថ្ងៃទៀត ទើបអាចដំណើរការបូមទឹកបាន៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង៖